ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    វេបសាយ Firefox ថ្មី អាច​ឱ្យ​យើង​ផ្ញើ File បាន​ដល់​ទំហំ 1GB យ៉ាង​លឿន និង​មាន​សុវត្ថិភាព

វេបសាយ Firefox ថ្មី អាច​ឱ្យ​យើង​ផ្ញើ File បាន​ដល់​ទំហំ 1GB យ៉ាង​លឿន និង​មាន​សុវត្ថិភាព

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើអ្នកចង់ផ្ញើ ឯកសារ​សំខាន់ៗ តាម​រយៈ Email វាអនុញ្ញាតិ​ឱ្យយើង​ផ្ញើបានត្រឹម 20MB តែ​ប៉ុណ្ណោះ នេះអាចជាផលពិបាកបន្តិចសំរាប់មនុស្សមួយចំនួន។ ចំណែកឯ​វេបសាយថ្មីនេះត្រូវបាន​បង្កើត​ដោយ Mozilla ហៅថា Send (https://send.firefox.com/) ទើបតែដាក់ចេញឱ្យប្រើប្រាស់ថ្មីៗនេះ ដើម្បី​​បង្កភាពកាន់តែងាយស្រួលដល់ការចែករំលែក File រវាងមនុស្ស 2 នាក់ ជាលក្ខណៈ Private បាន​ដល់ទំហំ 1GB ឯណោះ។

Untitled

Final 1000x150 copy
របៀបប្រើប្រាស់វិញគឺ ងាយស្រួលបំផុតដោយគ្រាន់តែ ចាប់អូស File ដែលយើងចង់ផ្ញើនោះចូលទៅក្នុង ប្រអប់​នៅចំកណ្ដាលនៃវេបសាយនេះ រួចវានឹងធ្វើការអាប់ឡូត និង Encrypt File នោះ ហើយ​បញ្ចេញ​ជា Link វិញសម្រាប់ឱ្យយើងផ្ញើទៅមិត្តភក្តិដើម្បីធ្វើការដោនឡូត។

គួរបញ្ជាក់ផងដែរថា Link នេះ យើងអាចចែករំលែកបានមនុស្សម្នាក់តែប៉ុណ្ណោះ មិនបានច្រើនដងដូចជា Dropbox ឬ Google Drive ទេ។ មានន័យថា បើយើងផ្ញើ Link នេះឱ្យមិត្តភក្ដិ បន្ទាប់មក​មិត្តភក្តិ​របស់​អ្នក បានដោនឡូតរួចរាល់ហើយនោះ Link នឹងត្រូវប្រើប្រាស់លែងកើតទៀតហើយ។ ម្យ៉ាងវិញទៀត Link នេះ មានសុពលភាពត្រឹមតែរយៈពេល 24 ម៉ោងប៉ុណ្ណោះ សម្រាប់ធ្វើការដោនឡូត។

នេះអាចនិយាយថា វាមានកំណត់បន្តិចមែន ប៉ុន្តែវាមានសុវត្ថិភាពខ្ពស់សម្រាប់យើងផ្ញើឯកសារសំខាន់ ហើយ​មិនចង់ឱ្យមានអ្នកណាអាចឃើញក្រៅយើងពី 2 នាក់។ ម្យ៉ាងទៀតការ Upload របស់វាក៏មាន​ភាព​ងាយ​​ស្រួល និងរហ័សជាង Dropbox និង Google Drive ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:43 PM, 03 August
  • ប្រភព: The Verge
  • Tag: កម្មវិធី & ហ្គេម