ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Developer កម្មវិធី iOS អាច​អញ្ជើញ​ឲ្យ​គេ​តេស្ត​ប្រើ​កម្មវិធី​មុន​ដាក់​ឲ្យ​ដោនឡូដ​ដល់​ខ្ទង់​ម៉ឺននាក់!

Developer កម្មវិធី iOS អាច​អញ្ជើញ​ឲ្យ​គេ​តេស្ត​ប្រើ​កម្មវិធី​មុន​ដាក់​ឲ្យ​ដោនឡូដ​ដល់​ខ្ទង់​ម៉ឺននាក់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធីសំខាន់នីមួយៗ​ ដែលត្រៀមនឹងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ឬដាក់ឲ្យទាញ យកជាផ្លូវការ នោះគឺ ត្រូវការសាកល្បង ប្រើប្រាស់ ជាមុនសិន ហើយការប្រើប្រាស់ ជាមុននេះ មិនមែន សម្រាប់តែអ្នក បង្កើតប៉ុណ្ណោះទេ គឺគេត្រូវការ តម្រូវការពីអ្នក ប្រើប្រាស់ធម្មតា ដូចនេះ កម្មវិធីសម្រាប់ iOS ដែលពីមុនអនុញ្ញាត ត្រឹមអ្នក តេស្តប្រើមុន 2000 នាក់ប៉ុណ្ណោះ​ តែពេលនេះ Apple បានអនុញ្ញាត ឲ្យកើនឡើង គុណនឹង 5 ឯណោះ។

cover

Final 1000x150 copy

ចាប់ពីពេលនេះតទៅ រាល់កម្មវិធីសំខាន់ៗ ដែលបង្កើតឡើងរួច ស្ថិតជាប្រភេទ Beta ដែលមិនទាន់ ដាក់ឲ្យទាញ យកនោះ ក្រុម Developer របស់ Apple អាចអញ្ជើញឲ្យអ្នក ប្រើប្រាស់តេស្ត ប្រើបានមុន ដល់ចំនួន 10,000 នាក់ តាមរយៈកម្មវិធី TestFlight ដើម្បីដឹងពីតម្រូវការ បន្ថែមពីអ្នកប្រើប្រាស់ ទាំងនោះ ហើយវាក៏ប្រសើរ ជាង ការ កំណត់ពីមុន បានត្រឹម 2000 នាក់ដែរ ដោយសារតែធ្វើ តេស្តមុន ដល់ខ្ទង់ពាន់នាក់មែន តែពេលដែល ផ្តល់យោបល់ និងតម្រូវការ មកវិញ បានតែ 100 នាក់។

2017-08-02_184044

TestFlight អនុញ្ញាតឲ្យ Developer បង្កើតជា Group នៅក្នុងនោះ ដើម្បីផ្តល់ជាការអញ្ជើញ និងផ្តល់ជាកម្មវិធី បានដល់ 100 សម្រាប់អ្នក តេស្តប្រើមុន ក្នុងពេល តែមួយ ដោយមិនថា កម្មវិធីសម្រាប់ iPhone ប៉ុណ្ណោះទេ រីឯកម្មវិធី សម្រាប់ WatchOS, tvOS និងកម្មវិធី iMessage ក៏ប្រើ បានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:19 AM, 03 August
  • ប្រភព: Apple
  • Tag: កម្មវិធី & ហ្គេម