ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Nvidia ចេញធុង​ដាក់ ក្រាហ្វិច​កាត សម្រាប់​បន្ថែម​ជាមួយ​នឹង​កុំព្យូទ័រ​យួរ​ដៃ​បាន

Nvidia ចេញធុង​ដាក់ ក្រាហ្វិច​កាត សម្រាប់​បន្ថែម​ជាមួយ​នឹង​កុំព្យូទ័រ​យួរ​ដៃ​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយដែលជា អ្នកចូលចិត្ត​ខាង​លេង​ហ្គេមកុំព្យូទ័រ ច្បាស់ជា​ធ្លាប់​ដឹង​លឺ​ហើយ នូវ​ធុងបន្ថែម​ក្រាហ្វិច​កាត​សម្រាប់​កុំព្យូទ័រ​​ ដែលនៅក្នុងនោះមាន​កុំព្យូទ័រយួរដៃ Razer ជាដើមដែលអាចដាក់ត្រូវជាមួយបាន​។

cover

Final 1000x150 copy

ក៏ប៉ុន្តែធុងនោះគឺដាក់ត្រូវតែ​ក្រាហ្វិច​កាតស៊េរី Nvidia GTX ពួកយកមកលេងហ្គេម​ប៉ុណ្ណោះមិនមែន​ពពួក​ក្រាហ្វិច​កាត ប្រភេទ Professional សម្រាប់ Render ឡើយ។ ហើយថ្មីៗនេះផងដែរសម្រាប់ខែ​ថ្មីនេះ​ក្រុមហ៊ុន Nvidia ក៏បានប្រកាសចេញ នៅធុងក្រាហ្វិចកាតដែលដាក់ត្រូវសម្រាប់ពពួក ក្រាហ្វិចកាត Render របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍  SIGGRAPH 2017 ផងដែរ។ វាមានឈ្មោះជាផ្លូវការថា eGPU វាជាធុងតូចល្មមមួយសម្រាប់ ដាក់ក្រាហ្វិចកាតតែប៉ុណ្ណោះ ដែលវាអាចធ្វើការ ភ្ចាប់ជាមួយនឹង​កុំព្យូទ័រ​យួរដៃ របស់យើងប្រសិនបើគិតថាកុំព្យូទ័រយួរដៃ​របស់យើង ត្រូវការកម្លាំងខ្លាំងជាងនេះមក Render។ ជាងនេះទៅទៀតនោះ វាក៏មានបន្ថែម កង្ហារធំមួយសម្រាប់បន្ថយកម្ដៅនៅពេលប្រើប្រាស់ផងដែរ វាក៏​អាច​ដាក់ត្រូវជាមួយនឹង ក្រាហ្វិចកាត Titan XP និងជាពិសេសនោះពពួក Quadro របស់ Nvidia។

pic 1

ដូច្នេះហើយ អ្នកដែលឧស្សារហ៍ ប្រើប្រាស់ កម្មវិធី AutoCad រឺកម្មវីធី ដែលប្រើប្រាស់ Render ត្រូវការ​កម្លាំង​ខ្លាំង​នោះអាចជាការអស់កង្វល់ នូវការ Build Desktop បន្ថែមទេ បើយើងមានកុំព្យូទ័រយួរដៃ ទៅហើយនោះ គ្រាន់តែធ្វើការទិញថែមតែក្រាហ្វិចកាតនិង ធុងដាក់នេះរួចជាស្រេច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:43 PM, 02 August
  • ប្រភព: Tech4gamers
  • Tag: កុំព្យូទ័រ