ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ដៃហ្គេម Xbox One ចេញ​កំណែ Update ថ្មី ជាមួយ​រូបរាង​ប្លែក និង​ទាក់​ទាញ

ដៃហ្គេម Xbox One ចេញ​កំណែ Update ថ្មី ជាមួយ​រូបរាង​ប្លែក និង​ទាក់​ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Microsoft មិននៅស្ងៀម​ជាមួយ​នឹង​ផលិត​ផល​ម៉ាស៊ីន​ហ្គេម​របស់​ខ្លួន​នោះ​ទេ បើទោះបីជា Xbox One  Xbox One S និង Xbox One X ពុំមាន Edition ច្រើនក៏ពិតមែន តែក្រុមការងារ Microsoft តែងតែ​ចំនាយ​ពេល​រចនាដៃហ្គេមសម្រាប់ប្រើជាមួយម៉ាស៊ីននោះ ចេញនូវជំនាន់ថ្មីៗដេញស៊េរីទៅតាមឆ្នាំ និង​ហ្គេម​ជាដើម។ ជាក់ស្ដែងកាលពីដើមសប្ដាហ៍កន្លងទៅថ្មីៗនេះ Microsoft បានប្រកាសចេញជាផ្លូវការ​នូវ​ដៃ​ហ្គេម Xbox ចំនួន 3 ផ្សេងទៀត ដែលមានមុខមាត់ថ្មីស្រឡាងដូចរូបភាពខាងក្រោម។

1cover

Final 1000x150 copy

ដៃហ្គេមទាំង 3 ខាងលើនេះ គឺជាដៃហ្គេមគ្មានខ្សែ ដែលប្រើប្រាស់តាមរយៈ Bluetooth ជាមួយនឹង​រចនាបទ​ប្លែកដូចបានឃើញស្រាប់។ ដៃហ្គេមទាំង 3 នោះបានដាក់ឈ្មោះយ៉ាងពិសេស​ផងដែរ​រួម​មាន​ដូចជា​៖

  • Volcano Shadow Special Edition (ពណ៌ទឹកក្រូចចាស់ លាយខ្មៅពីខាងលើ)
  • Green/Grey Edition (ពណ៌ប្រផេះ)
  • និង Patrol Tech Special Edition (ពណ៌ខៀវងងឹត)

ដៃចុចទាំង 3​ ខាងលើមានមុខងារដូចគ្នាទាំងស្រុងជុំវិញការប្រើប្រាស់ទូទៅ តែអ្វីដែលលេចធ្លោ​ជាង​គេ​នោះ​គឺ Green/Grey Edition មានភ្លើងពណ៌បៃតងចេញពីចំនុចបង្វិលទាំង 2 ខណៈ Edition ពីរផ្សេង​ទៀត​ពុំមានភ្លើងឡើយ គឺមានភ្លើងតែនៅត្រង់ឡូហ្គូ Xbox ពណ៌សប៉ុណ្ណោះ។

2 3 4

Microsoft ប្រាប់ថា ដៃហ្គេមទាំង 3 Editions ខាងលើនេះនឹងចេញលក់ក្នុងទីផ្សារនាថ្ងៃទី 3 ខែសីហា ឆ្នាំ 2017 នេះតែម្ដង ជាមួយនឹងតម្លៃ 64.99$ សម្រាប់ម៉ូឌែល Green/Grey រីឯ Valcano Shadow Special Edition វិញមានតម្លៃ 69.99$ និងចុងក្រោយគេ Patrol Tech Special Edition នឹងចេញ​ចុង​ក្រោយ​​គេ​នៅថ្ងៃទី 5 ខែកញ្ញាខាងមុខក្នុងតម្លៃ 69.99$ ដូចគ្នា។ គួរបញ្ជាក់ផងដែរថា ដៃនេះពុំមានភ្ជាប់​មក​ជាមួយឌុយ Adapter ឡើយ ដូច្នេះយើងត្រូវជះលុយ 24.99$ ផ្សេងទៀតដើម្បីទិញដុំ Bluetooth មក​ប្រើទើបបាន!

5

សម្រាប់ស្រុកខ្មែរយើងប្រហែលជានៅរង់ចាំយូរទៀតទើបមានលក់! ហើយបើមានលក់ក៏មានចំនួន​តិចតួច​ដែរ ដូច្នេះបើអ្នកស្រលាញ់ដៃមួយណាក្នុងចំនោមដៃទាំង 3​ ខាងលើអ្នកអាចមើលបន្ថែម​តាមរយៈ​គេហទំព័រ​របស់ Microsoft ហើយកុម្ម៉ង់ទិញតាម Online វិញប្រសើរជាជាង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:38 PM, 02 August
  • ប្រភព: Microsoft
  • Tag: Accessories