ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ជឿ​ទេ​ថា​កុំព្យូទ័រ​ដ៏​ស្តើង ប្រណិត អាច​ស្កេន​ម្រាម​ដៃ​របស់ Acer នេះ មាន​តម្លៃ​ក្រោម 400$ ប៉ុណ្ណោះ​នៅ​ប្រទេស​យើង

ជឿ​ទេ​ថា​កុំព្យូទ័រ​ដ៏​ស្តើង ប្រណិត អាច​ស្កេន​ម្រាម​ដៃ​របស់ Acer នេះ មាន​តម្លៃ​ក្រោម 400$ ប៉ុណ្ណោះ​នៅ​ប្រទេស​យើង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កុំព្យូទ័រយួរដៃ ដែលមានរូបរាងស្តើង ស្រោបដោយលោហៈដ៏ប្រណិត និងមានអេក្រង់ ច្បាស់ដល់ Full HD យើងធ្លាប់តែ ឃើញនៅលើកុំព្យូទ័រ តម្លៃខ្ទង់ពាន់ តែប៉ុណ្ណោះ កាលពីមុន។ ប៉ុន្តែសម្រាប់ ពេលនេះ កុំព្យូទ័រកម្រិត មធ្យមរបស់ Acer មានឈ្មោះថា Acer Swift 1 មានតម្លៃក្រោម 400 ដុល្លារ បានផលិតចេញ មកយ៉ាងប្រណិត ស្រស់ស្អាត មិនចាញ់កុំព្យូទ័រ តម្លៃរាប់ពាន់ ដុល្លារឡើយ។ អញ្ចឹង តើកុំព្យូទ័រយួរដៃ មួយនេះមានលក្ខណៈសម្បត្តិ យ៉ាងណាខ្លះ?

  1. រចនាបថ

Laptop នេះបានរចនាយ៉ាងពិសេស ជាមួយនឹងរូបរាងតូចល្មម ស្រោបខ្លួនដោយ លោហៈរលោង ដ៏រឹងមាំ ពេញ តួខ្លួនតែម្តង ជាមួយនិងទំហំ៖

  • បណ្តោយ 320 មីលីម៉ែត្រ
  • ទទឹង 225 មីលីម៉ែត្រ
  • កំរាស់ស្តើងត្រឹមតែ 15 មីលីម៉ែត្រ
  • និងទំងន់ស្រាលត្រឹមតែ 1.3 គីឡូក្រាមតែប៉ុណ្ណោះ

1

Final 1000x150 copy

បើគម្រប Laptop មកយើងឃើញមានអេក្រង់ទំហំ 13.3 អ៊ីញ អាចបង្ហាញដល់កម្រិត Full HD ជាមួយនិង Keyboard មានភ្លើង backlit ដែលមាន សណ្ឋានស្រដៀង MacBook ថែមទាំងមានមុខងារ ស្កេនម្រាមដៃ ទៀតផង។

2 3

សម្រាប់រន្ធដោតនៅលើ Laptop នេះមានច្រើន ដែលយើងទទួលបានដូចជា៖

  • SD Card ចំនួន 1 ងាយស្រួលសម្រាប់ អ្នកប្រើប្រាស់កាមេរ៉ាឌីជីថល
  • USB 2.0 ចំនួន 1
  • USB 3.0 ចំនួន 2
  • USB 3.1 ចំនួន 1
  • USB Type-C
  • និងរន្ធ HDMI Output 1

4

  1. កម្លាំងម៉ាស៊ីន

ដោយសារតែ នេះជា Laptop ធុនមធ្យមប៉ុណ្ណោះអញ្ចឹង វាមានកម្លាំងម៉ាស៊ីន មិនសូវជាធំប៉ុន្មានទេ តែអាចឱ្យ យើងដំណើរការប្រើប្រាស់ កិច្ចការទូទៅបាន។

វាបានបំពាក់មកនូវគ្រឿងម៉ាស៊ីនល្អគួរសម ដូចជា៖

  • ស៊ីភីយូ Intel Pentium N4200 Quad-Core រត់បានល្បឿន 1.1 GHz
  • រ៉េមទំហំ 4GB DDR3
  • ទំហំផ្ទុក 128GB ប្រភេទ SSD
  • Graphic Intel HD 505 ប្រភេទ DDR3L
  • មានថ្ម 3-cell ទំហំ 3770 mAh Li-ion
  • និងដំណើរការដោយ Windows 10 Home

កម្លាំងម៉ាស៊ីនប៉ុណ្ណេះ វាអាចដំណើរការ ការងារការិយាល័យដោយគ្មានបញ្ហាឡើយ។

5

  1. លក្ខណៈពិសេស

ថ្វីត្បិតតែកម្លាំងម៉ាស៊ីនរបស់វា មិនសូវជាខ្ពស់មែនប៉ុន្ដែវាបានជំនួសមកវិញនូវ មុខងារពិសេសៗ មួយចំនួន ដូចជា ៖

  • ថ្មកាន់បានយូរ ប្រហែលដល់ជិត 10 ម៉ោងឯណោះ
  • មានអង់តែន Wireless 802.11ac ចំនួន 2 អាចចាប់យកប្រព័ន្ធអ៊ីនធើណេត បានយ៉ាងល្អ
  • អេក្រង់ IPS Full HD អាចបង្ហាញបានច្បាស់ ដោយប្រើបច្ចេកវិទ្យា ComfyView
  • មាន Speaker 2 គ្រាប់
  • និងមាន កាមេរ៉ា HD ទៀតផង

7 cover 1 8

អញ្ចឹងនេះជា Laptop ដ៏ល្អមួយ ហើយយើងស្ទើរតែមិននឹកស្មានថា Laptop ក្រោម 400 ដុល្លារនេះមានរូបរាងស្អាត និងបច្ចេកវិទ្យាល្អច្រើន យ៉ាងនេះសោះ។ តែវាមិនមែន ផលិតសម្រាប់ មនុស្សគ្រប់គ្នាទេ វាល្អបំផុត សម្រាប់អ្នកធ្វើ កិច្ចការការិយាល័យ ព្រោះវាមានរូបរាង ស្តើងស្រាល ងាយយកតាមខ្លួន ហើយក៏ល្អសម្រាប់ ការកំសាន្ដ ដូចជា មើលវីឌីអូ, ស្តាប់តន្ត្រី, និងប្រើប្រាស់ អ៊ីធើណេតផងដែរ។ ហើយចំនុចល្អៗដែលខ្ញុំ ពេញចិត្តពី Laptop នេះគឺមានច្រើន ដូចជា រូបរាងស្រោប ដោយលោហៈ , កំរាស់ស្តើង, អេក្រង់ Full HD, Keyboard មានភ្លើង, មានអង់តែន Wi-Fi និង Speaker 2, មានរន្ធ USB 3.1, USB Type-C, ប្រើប្រាស់ SSD Storage, មាន កាមេរ៉ា HD មុខងារ ស្កេនម្រាមដៃ, និងថ្មកាន់បានយូរ។

Laptop ម៉ូឌែល Acer Swift 1 នេះនឹងមកដល់ប្រទេសកម្ពុជាយើង នាពេលឆាប់ៗ នេះហើយ ជាមួយនឹងតម្លៃប្រហាក់ប្រហែល 388 ដុល្លារប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:14 AM, 02 August
  • ប្រភព: ខេមបូរីផត
  • Tag: កុំព្យូទ័រ