ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជា Flash សម្រាប់​ស្មាត​ហ្វូន មានឌុយ Type C និង Micro USB

នេះជា Flash សម្រាប់​ស្មាត​ហ្វូន មានឌុយ Type C និង Micro USB

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តម្រូវការ បន្ថែមទិន្នន័យនៅ​លើ​ស្មាត​ហ្វូន​នា​ពេល​បច្ចុប្បន្ន គឺហាក់បី​ដូច​ជា​ពេញនិ​យម​ណាស់។ ដោយ​ក្រុម​ហ៊ុន​នីមួយៗ សុទ្ធតែចេញ Flash បន្ថែមដែលមានឌុយសម្រាប់ ដោតចូលស្មាតហ្វូន អស់ហើយ​មានខ្លះសម្រាប់ឧបករណ៍ iOS និង ខ្លះទៀតសម្រាប់ឧបករណ៍ Android។

cover

Final 1000x150 copy

ថ្មីៗ នេះផងដែរក្រុមហ៊ុន Silicon​ Power បានចេញ Flash ដែលមានឌុយដោត​ស្ទើរតែ​សម្រាប់​ស្មាតហ្វូន​ទាំងអស់។ ដែលមានវាឈ្មោះមានជាផ្លូវការថា C50 ជា Flash ប្រភេទ OTG សម្រាប់​ឧបករណ៍ Android។ ដោយវាមានឌុយដោយ USB ធម្មតាមួយ មានជាប្រភេទ Micro USB មួយនិង Type C មួយដូច្នេះអ្នកប្រើប្រាស់ ឧបករណ៍ច្បាស់ជាអស់កង្វល់ហើយមិនថា អ្នកប្រើប្រាស់ រន្ធ ដោត Micro USB រឺ Type C គឺសុទ្ធតែត្រូវទាំងអស់។ បន្ថែមទៀតនោះវាមាន 3 ទំហំនៃទិន្នន័យ ខុសៗគ្នា អោយ ជ្រើសរើសផងដែរដូចជា ទំហំ 32GB  64GB និងដល់ទៅ 128GB ទៀតផង។

pic 1

មិនត្រឹមតែប៉ុណ្ណោះ វាមានការធានាពីក្រុមហ៊ុន Silicon Power រយៈពេល ប្រាំឆ្នាំផងដែរ វាអាច ប្រើ​ជាមួយ​នឹងកុំព្យូទ័រក៏បាន​ មិនថាអ្នកប្រើប្រាស់ Mac រឺ Windows ឡើយ គឺប្រើប្រាស់ បានទាំងអស់ អត់​តែ iPhone ប៉ុណ្ណោះដែលប្រើប្រាស់មិនបាន ម្យ៉ាងវិញ ទៀត ប្រសិនបើកុំព្យូទ័រ របស់យើងមានរន្ធដោត USB C រឹតតែល្អ ដោយវាអាចធ្វើការផ្ទេរទិន្នន័យបានលឿនទៀតផង។ ជាងនេះទៅទៀតនោះ Flash នេះ​មាន​ភាព​ធន់មិនងាយខូចផងដែរ ដោយវា​មានស្រោបជ័រ ប្រភេទ TPU ស្វិតល្អ​ធន់ការជ្រាបទឹក  ធូលី​និងការធ្លាក់ បានយ៉ាងល្អ មិនងាយខូចឡើយ លុះត្រាតែយើង កាច់បំបាក់វាចោល​បាន​វាលែង​ដំណើរ​ការ។

pic 2 pic 3

សរុបសេចក្ដីមកសម្រាប់មិត្តអ្នកអានដែលកំពុងចង់បាន Flash សម្រាប់ផ្ទុកទិន្នន័យបន្ថែមអោយ ឧបករណ៍ Android ខ្លួនឯង អាចពិចារណាបានដោយវាងាយស្រួល​ ក្នុងការយកតាមខ្លួន​លឿន​ក្នុង​ការ​ផ្ទេរ​ទិន្នន័យ និងធន់ក្នុងការប្រើប្រាស់ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:55 PM, 01 August
  • ប្រភព: techpowerup
  • Tag: Accessories