ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD ប្រកាស​ចេញ​នូវ Graphic Card ស៊េរី Radeon RX Vega មាន​កម្លាំង​ខ្លាំង​មិន​ធម្មតា

AMD ប្រកាស​ចេញ​នូវ Graphic Card ស៊េរី Radeon RX Vega មាន​កម្លាំង​ខ្លាំង​មិន​ធម្មតា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះក្រុមហ៊ុន AMD បាន​ប្រកាស​ចេញនូវ ក្រាហ្វិក​កាត ស៊េរីថ្មី ដែល​ប្រើ​ប្រាស់ Architecture Vega ជំនា​ន់​ថ្មីរបស់ខ្លួន មាន​ឈ្មោះ​ថា Radeon RX Vega។ នេះជាក្រាហ្វិចកាត លំដាប់កំពូល ដែលអ្នក​ចូល​ចិត្ត​លេង​ហ្គេមឃើញហើយ នឹងលង់ស្នេហ៍តែម្តង។ សម្រាប់ស៊េរី Radeon RX Vega បែងចែកចេញជា 3 ម៉ូឌែលគឺ Radeon RX Vega 56, Radeon RX Vega 64 Air Cooled, និង Radeon RX Vega 64 Liquid Cooled Edition។

  1. Radeon RX Vega 56

1

Final 1000x150 copy

Radeon RX Vega 56 នេះ​ជាម៉ូឌែល​ទាប​ជាង​គេ ហើយ​ក៏​រៀង​ធូរ​ថ្លៃជាងជាងគេដែរ។ វាមាន ទំហំ 8GB ប្រភេទ HBM2 និង អង្គគណនាចំនួន 56 អាចរត់បានល្បឿនធម្មតា 1156MHz base clock speed និង​អាចកើនដល់ល្បឿន 1471MHz boost clock speed។ ហើយមាន 3584 stream processors, 256 texture units, និង ត្រង់ស៊ីស្ទ័រចំនួន 12.5 ពាន់លាន ហើយមានល្បឿន Performance ខ្ពស់ រហូត​ដល់ 10.5 TFLOPs ខណៈពេលដែល GTX 1080 មានល្បឿន Performance ត្រឹម 9 TFLOPs ប៉ុណ្ណោះ ចំណែកឯ GTX 1080 Ti ស៊េរីថ្មីវិញ មានល្បឿន 11.3 TFLOPs។

  1. Radeon RX Vega 64 Air Cooled Edition

2

សម្រាប់ម៉ូឌែល RX Vega 64 ទាំង 2 Edition នេះមានអង្គគណនាចំនួន 64 និង 4096 stream processors, 256 texture units, ទំហំ 8GB ប្រភេទ HBM2 ដូចគ្នា។ ប៉ុន្តែ Air Cooled Edition អាច​រត់​បានល្បឿនធម្មតា 1247MHz និងអាច Boost ឡើងដល់ 1546MHz និងមានល្បឿន Render ដល់ 64 ROPs ជាមួយនឹងល្បឿន Performance ដល់ 12.7 TFLOPs ខ្ពស់ជាង 1080 Ti ហើយក៏ខ្ពស់ជា Titan Xp ដែលមានល្បឿន Performance 12.1 TFLOPs ទៅទៀត។

  1. Radeon RX Vega 64 Liquid Cooled Edition

3

សម្រាប់ Liquid Cooled Edition មានល្បឿនធម្មតា 1406MHz និងអាច boost ឡើងដល់ល្បឿន 1677MHz។ សម្រាប់ទាំង 2 ម៉ូឌែលនេះក៏មាន Memory interface 2048-bit, Radeon FreeSync 2, high bandwidth cache, H.265/HEVC encode/decode, HDMI support ទៅដល់ទំហំ 4K ល្បឿន 60 Frame ឯណោះ ជាមួយ DisplayPort 1.4 ប្រើបច្ចេកវិទ្យា Virtual Super Resolution, និង TrueAudio Next ផងដែរ។

4

Graphic card ទាំងនេះបានដាក់ឱ្យកុម្ម៉ង់ហើយ តម្លៃចាប់ពី 399 ដុល្លារឡើងទៅសម្រាប់ Radeon RX Vega 56 និង Radeon RX Vega 64 Air Cooled ចាប់​ពីតម្លៃ 499 ដុល្លារ។ ហើយតម្លៃខ្ពស់ជាងនេះ ប្រសិន​បើ​យើង​កុម្ម៉ង់​ជាមួយនឹង កញ្ចប់ពិសេស ដូចជា Aqua Pack សម្រាប់ Radeon RX Vega 64 Liquid Cooled Edition មានតម្លៃ 699 ដុល្លារ, Black Pack សម្រាប់ Radeon RX Vega 64 Air Cooled Edition តម្លៃ 599 ដុល្លារ, និង Red Pack សម្រាប់ Radeon RX Vega 56 តម្លៃ 499 ដុល្លារ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:31 PM, 01 August
  • ប្រភព: GSMArena
  • Tag: កុំព្យូទ័រ