ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Dunkirk នៅ​តែ​ឈរ​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

Dunkirk នៅ​តែ​ឈរ​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Dunkirk ជាប្រភេទរឿង មនោសញ្ចេតនា រៀបរាប់ពីដំណើរ សាច់រឿង អំឡុងឆ្នាំ 1940 ខែឧសភា ពេលដែលអាល្លឺម៉ង់ ឈានចូលបារាំង ដោយជាប់អន្ទាក់ នៅតំបន់ឆ្នេរ នៃ Dunkirk ក្រោមការច្បាំងគ្នា រវាងអង់គ្លេស និងបារាំង ទើបធ្វើឲ្យការ ជម្លៀសខ្លួន ពិបាក និងយឺតយ៉ាវ តែទីបំផុតទាហាន ជនជាតិបារាំង, អង់គ្លេស, ប៊ែលហ្ស៉ីក និងឌុច ប្រមាណ 330,000 បានជម្លៀស ដោយសុវត្ថិភាព។   

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត The Emoji Movie ជាប្រភេទរឿង គំនូរជីវចល បែបវិទ្យាសាស្រ្តប្រឌិត រៀបរាប់ពីពពួក Emoji ដែលរ់សនៅ ទីក្រុងមួយ ក្នុងស្មាតហ្វូន របស់យើង ប្រើប្រាស់ ដោយ Emoji ទាំងអស់មានការ បង្ហាញមុខមាត់ ឬរូបរាងតែមួយគត់ តែ Gene អាចផ្លាស់ប្តូរ មុខមាត់ និងរូបរាងបាន ខុសពី Emoji ដទៃ ហើយសមត្ថភាព របស់ Gene ក៏ខ្លាំងបានជួយ Hi-5 Emoji និង Jailbreak Emoji ធ្វើដំនើរការទៅកាន់ កម្មវិធីផ្សេងៗទៀត រហូតជួបមេរោគ។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Girls Trip ជាប្រភេទរឿងកំប្លែង ដែលរៀបរាប់ពី ស្រ្តីមួយក្រុម ជាមិត្តភក្តិ ជិតស្និទ្ធ នឹងគ្នា បានធ្វើដំនើរ ជាមួយគ្នាទៅកាន់ New Orleans ចូលរួមក្នុងពិធីមួយ ស្របពេលការធ្វើដំនើរ វែងឆ្ងាយ ពួកគេក៏បានបញ្ចេញ ចរិកកាលនៅស្ទាវ ដូចជារាំ, ផឹកស្រា លេងសើចច្រើន នៅក្នុង ក្លឹបមួយ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្ត ចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនជាងគេ នាសប្តាហ៍នេះ ៖

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 28 លានដុល្លារ និងសរុប 102 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. The Emoji Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 25 លានដុល្លារ និងសរុប 25 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Girls Trip

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 20 លានដុល្លារ និងសរុប 65 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Atomic Blonde

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 18 លានដុល្លារ និងសរុប 18 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Atomic Blonde (2017) Charlize Theron

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 278 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. War for the Planet of the Apes

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 118 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

WAR FOR THE PLANET OF THE APES

  1. Despicable Me 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 230 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Valerian and the City of a Thousand Planets

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 6,8 លានដុល្លារ និងសរុប 30 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Baby Driver

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 92 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Wonder Woman

ចាក់បញ្ចាំងនាសប្តាហ៍ទី 9 បានប្រាក់ចំនូល 3,5 លានដុល្លារ និងសរុប 395 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Dunkirk ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាន នៅតាមរោង ភាពយន្តដែល នៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:51 AM, 01 August
  • ប្រភព: IMDB
  • Tag: ភាពយន្ត