ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កាមេរ៉ាភ្លោះ​របស់ Galaxy Note 8 អាច​អោយ​យើង​ពង្រីក Optical Zoom បាន 3ដង

កាមេរ៉ាភ្លោះ​របស់ Galaxy Note 8 អាច​អោយ​យើង​ពង្រីក Optical Zoom បាន 3ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពត៌មានបែកធ្លាយជា​ច្រើន​ ដែល​ពាក់​ព័​ន្ធជាមួយនឹង​ Galaxy Note 8 បាន​ចេញ​ជាហូរហែ​​ ហើយ​ធ្វើ​អោយ​អ្នក​តាម​ដាន​ ដែលជា​ Fan របស់ Samsung រឹតតែអន្ទះ​សារ​ចង់​ឃើញ​នៅ​ភាព​ជាក់​លាក់​ណា​មួយ​ដល់​ពួក​គេ។ ម្យ៉ាងវិញទៀត​ ក្រុមហ៊ុន Samsung​ ធ្លាប់បានចេញប្រកាសម្តងរួចមកហើយថា​​​ Galaxy Note 8 នឹងមានកាមេរ៉ាភ្លោះ​​ ប៉ុន្តែមិនទាន់បង្ហាញអំពីលក្ខណៈសម្បត្តិនៃគ្រាប់កាមេរ៉ាទាំងពីរនេះទេ​នៅ​ឡើយទេ។​

1 Cover

Final 1000x150 copy

ថ្មីៗនេះ​ ក្រុមហ៊ុន Samsung​ បានបង្ហោះខ្លឹមសារគួរអោយចាប់អារម្មណ៍មួយ​ នៅលើគេហទំព័ររបស់ខ្លួន​ដោយលើកឡើងថា​​ កាមេរ៉ាទាំងពីរគ្រាប់​ ដែលត្រៀមបំពាក់លើ​ Galaxy Note 8 គឺជាប្រភេទ​កាមេរ៉ា​​លំដាប់​កំពូល​ ហើយអាចផលិតរូបភាពបានយ៉ាងល្អថែមទៀតផង។  ក្រុមហ៊ុន Samsung បានបន្ថែម​នៅ​ជម្រើស​មុខងារជាច្រើន សម្រាប់ដាក់ចូលទៅ Camera ដែលមុខងារទាំងនោះមានដូចជា Dual Fusion, Depth Application, Super Night Shot និង Smart Zoom ហើយមុខងារទាំងនេះ​​ គឺអាចផលិត​ភាព​អោយ​មាន​លក្ខណៈស្រស់ស្អាតបានមួយកម្រឹតទៀតផង។ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ​ Smart​ Zoom​ ដែលវាមានមុខងារស្មើរនឹង Optical​ Zoom របស់ iPhone 7 Plus ដែរ ​មិនត្រឹម​តែ​ប៉ុណ្ណោះ​ មុខងារនេះ ក៏អាចថតយករូបភាពនៅចម្ងាយឆ្ងាយ​ បានដោយមិនអោយបាត់គុណភាព​ នោះ​ឡើយ​​​។ កាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះ​​ មាន Optical Zoom ​បានចំនួន 3ដង លើសពី iPhone 7 Plus ទៀតផង​ដែលអាចពង្រីកបានត្រឹមតែ 2ដង។ ទាំងនេះ​ គឺជារូបភាពតំណាង​ នៃការ​ Zoom ចំនួន 3 ដង:

2 3 4

កាមេរ៉ាភ្លោះរបស់​ Galaxy Note 8 គឺមានមួយគ្រាប់ជាប្រភេទកែវពង្រីករូបភាពដែលមានទំហំ 12MP និង​មួយគ្រាប់ទៀតមានទំហំ 13MP ជាប្រភេទកាមេរ៉ាថតធម្មតា​​ ដែលអាចកែលម្អរូបភាព​ សម្រាប់កន្លែង​ដែល​មានពន្លឺទាប និង មានគុណភាពចាប់យករូបភាពបានច្បាស់ជាងមុន​។​ ចុះមិត្តអ្នកអានទាំអស់គ្នា យល់​យ៉ាងណាដែរ​​ លើចំនុចទាំងនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 4:26 PM, 31 July
  • ប្រភព: Phone​Arena
  • Tag: ទូរស័ព្ទ