ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Laptop ល្អៗ ទាំង 4 ម៉ូឌែល​ដែល​មាន​តម្លៃខ្ទង់ 500 ដុល្លារ ហើយ​អាច​រក​ទិញ​នៅ​ស្រុក​យើង​បាន

Laptop ល្អៗ ទាំង 4 ម៉ូឌែល​ដែល​មាន​តម្លៃខ្ទង់ 500 ដុល្លារ ហើយ​អាច​រក​ទិញ​នៅ​ស្រុក​យើង​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាពេលបច្ចុប្បន្ននេះ ការស្វែងរកទិញ Laptop មាន​ភាព​ងាយ​ស្រួល​មែន​ទែន ព្រោះ​ហាង​លក់​កុំព្យូទ័រ​នៅ​រាជធានី​ភ្នំពេញ មាន​ច្រើន​កន្លែង ប៉ុន្តែ​អ្វីដែល​ពិបាក និង​ត្រូវ​ពិចារណា​ច្រើន​នោះ គឺ​ជ្រើស​រើស Laptop ដែល​មានតម្លៃសមរម្យ ហើយសមត្ថភាពរបស់វា ត្រូវនឹងតម្រូវការប្រើប្រាស់របស់យើងបានគ្រប់គ្រាន់ល្អ មិនអន់ពេកទេ។ អញ្ចឹងមុននឹងចាប់ផ្តើមដើររកទិញ Laptop យើងប្រាកដជាដឹងច្បាស់​ក្នុង​ចិត្តរបស់​យើង​ហើយ​ថា យើង​ទិញ Laptop មកដើម្បីធ្វើអ្វី?

សម្រាប់ Laptop ដែល យើង​លើកមកនិយាយនៅថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើការប្រើ កិច្ចការទូទៅ មិន​មែន​ប្រើសម្រាប់លេងហ្គេមធ្ងន់ៗទេ។

  1. ASUS A556UQ

Laptop នេះជាផលិតផលរបស់ក្រុមហ៊ុន ASUS ដែលវាសមត្ថភាពខ្លាំងគួរសម។ វាបំពាក់​មក​ជាមួយ​នឹងស៊ីភីយូ ជំនាន់ទី 7 របស់ Intel ប្រភេទ Core i3 លេខ 7100U មានល្បឿន 2.4GHz មានរ៉េម 8GB DDR4 និង ទំហំផ្ទុក 500GB។ ចំណុចពិសេសពី Laptop នេះគឺវាមាន អេក្រង់ LED ធំល្មម 15.6 អ៊ីញ អាចបង្ហាញរូបភាពក្នុងទំហំ Full HD ជាមួយនិង Graphic Card NIVIDIA 940MX ទំហំ 2GB ហើយ​វា​ក៏​មានបំពាក់រន្ធ USB-C និង USB 3.1 ទៀតផង។ Laptop នេះអាចអោយយើងដំណើរការ ការងារ​ទូទៅ​បានលឿនល្អ ហើយក៏អាចលេងហ្គេមល្មមៗ បានមួយចំនួនធំទៀតផង រីឯថ្មវិញវាអាចប្រើប្រាស់​បាន​រហូត​ដល់ 5 ម៉ោង។ Laptop នេះមានដាក់លក់ក្នុងប្រទេសកម្ពុជាយើងក្នុងតំលៃ 500 ដុល្លារ។

1

Final 1000x150 copy

  1. Lenovo Ideapad 310

Laptop មួយនេះមានរូបរាងសាមញ្ញ តែមានតំលៃរាងខ្ពស់ជាងគេបន្តិចដល់ 525 ដុល្លារ។ វាបានបំពាក់​មកនូវ ស៊ីភីយូ ជំនាន់ទី 6 របស់ Intel ប្រភេទ Core i5-7200U មានល្បឿន 2.5 GHz ហើយអាចឡើង​ដល់​ល្បឿន 3.1 GHz, មានរ៉េមទំហំ 4GB DDR4, ទំហំផ្ទុក 500GB និង Graphic Card NVIDIA GeForce 920MX ទំហំ 2GB ជាមួយនឹង អេក្រង់ 14 អ៊ីញ Full HD។ សម្រាប់កម្លាំងម៉ាស៊ីនប៉ុណ្ណេះ វា​អាច​ដំណើរការ ការងារទូទៅ, ប្រើប្រាស់កម្មវិធីឌីហ្សាញមួយចំនួន និងលេងហ្គេម Online បាន​យ៉ាង​រលូន។

2

  1. HP Notebook 14

Laptop បំពាក់មកនូវ ស៊ីភីយូជំនាន់ទី 7 Intel Core i5-7200 មានល្បឿន 2.5 GHz, មានរ៉េមទំហំ 4GB DDR4, ទំហំផ្ទុក 500GB និង Graphic Card AMD Radeon R5 M430 ទំហំ 2GB។ ហើយ​លក្ខណៈ​សម្បត្តិពិសេសរបស់វាគឺ មានអេក្រង់ទំហំ 14 អ៊ីញ ប្រភេទ WLED-backlit ជាមួយនឹង Speaker ចំនួន 2 ប្រភេទ DTS Studio Sound។ Laptop មានរូបរាងស្អាតជាមួយនឹង ពណ៌ខ្មៅ វា​ល្អសម្រាប់​ការ​ទស្សនា​​វីដេអូ និងស្តាប់តន្ត្រី ហើយចំណែកកម្លាំងម៉ាស៊ីនរបស់វា អាចឱ្យយើងដំណើរការ​កម្មវិធី​ទូទៅ​ដោយ​គ្មាន​បញ្ហាឡើយ។ Laptop នេះមានដាក់លក់ក្នុងប្រទេសកម្ពុជាយើងក្នុងតំលៃ 489 ដុល្លារ។

3

  1. Dell Inspiron 5567 Core i3

ចុងក្រោយគេនេះ ជាម៉ូឌែល Dell Inspiron 5567 ប្រភេទ Core i3។ វាក៏មានម៉ូឌែល Core i5 និង Core i7 ផងដែរ តែមានតម្លៃខ្ពស់ជាងនេះ។ នេះជា Laptop ស៊េរីថ្មី ឆ្នាំ 2017 បានបំពាក់នូវស៊ីភីយូ Core i3-7100 ល្បឿន 2.4GHz, រ៉េមទំហំ 4GB DDR4, និង GPU Intel HD Graphics 620។ លក្ខណៈ​​ពិសេសរបស់វាគឺ មានអេក្រង់ធំល្មម 15.6 អ៊ីញកម្រិត HD ជាមួយនឹងថ្មកាន់បានយូរ។ វា​សាក​សម​បំផុតជាមួយនិងអ្នកធ្វើការងារការិយាល័យ ហើយចង់បាន Laptop ដែលរូបរាងស្អាត ជាមួយ​អេក្រង់​ធំ​ល្មម និងថ្មកាន់បានយូរ ហើយវាក៏មានតម្លៃធូរថ្លៃជាងគេផងដែរត្រឹម 465 ដុល្លារ។

4

អញ្ចឹង ខាងលើនេះជា Laptop ដែលល្អៗ សម្រាប់បម្រើការប្រើប្រាស់ទូទៅរបស់យើងបាន ប៉ុន្តែអ្នក​ក៏​ត្រូវ​ច្បាស់លាស់ដែរថា តើអ្នកទិញ Laptop យកមកធ្វើអ្វី? ប្រសិនបើលោកអ្នកជា អ្នកធ្វើការ​ការិយាល័យ​ Laptop ទាំង 2 ចុងក្រោយនេះ ជាជំរើសដ៏ល្អ ដោយសារវាមានរូបរាងស្អាត ជាមួយ​នឹង​តម្លៃ​ទាប។ ប៉ុន្តែ​ប្រសិន​បើអ្នកជា អ្នកលេងហ្គេម Online ឬ ឌីហ្សាញល្មមៗ អ្នកប្រាកដជាត្រូវរត់ទៅរក Laptop ទី 1 និង​ទី 2 ហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:54 PM, 31 July
  • ប្រភព: CamboReport
  • Tag: កុំព្យូទ័រ