ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ផលិតកម្ម Marvel ត្រៀម​ចេញ​ហ្គេម​ស្មាត​ហ្វូន មាន Super Heroes និង Villain ទាំង​អស់

ផលិតកម្ម Marvel ត្រៀម​ចេញ​ហ្គេម​ស្មាត​ហ្វូន មាន Super Heroes និង Villain ទាំង​អស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Marvel នូវពេលបច្ចុប្បន្ន​នេះ​ បាន​ចូល​ក្នុងវិស័យហ្គេម​ច្រើន​ណាស់ មិនថា កុំព្យូទ័រ និង ស្មាតហ្វូន​ឡើយ​គឺ​ថា​ចេញច្រើន​គួរ​សម​ហើយ។ ដោយមានការគាំទ្រ ជាច្រើនបែបនេះ ធ្វើអោយផលិតកម្មនេះ​មិន​ឈប់​ឡើយ កាន់តែចេញអ្វីថ្មីនិង ល្អជាងមុនមកទៀត​។

cover

Final 1000x150 copy

ដូច្នេះហើយថ្មីៗនេះផងដែរក្រុមហ៊ុន Marvel បានសហការជាមួយនឹង FoxNext Games ត្រៀមចេញ​ហ្គេម​ថ្មី​មួយ​ទៀត​ហើយ ប្រជុំ​​ទៅ​ដោយ Super Heroes ជាច្រើន ជាពិសេសនោះបូករួមទាំង Villain ទៀត​ផង។ ក្រុមហ៊ុន មួយនេះមានការគ្រោងបង្កើត សាច់រឿងក្នុងហ្គេម  ស្មាតហ្វូនតែម្ដង ដោយហ្គេម​នេះ​ផងដែរនឹងមានការ ចូលរួមពីក្រុម Aftershock ​ដើម្បីបង្កើតហ្គេម ស៊េរីថ្មី របស់ Marvel នេះឡើង។ ហើយ ក្រុម Aftershock នេះផងដែរគឺក្រុមហ៊ុន បង្កើតហ្គេមស្មាតហ្វូនល្បី ទៀតផង។ បន្ថែមទៀតនោះ ហ្គេមនឹងត្រៀមចេញ​នេះ​ នឹងមានការ​ចេញជាសាច់រឿង ធំមួយតែម្ដងមានការប្រយុទ្ធ និងប្រមូល ផ្ដុំ ទៅ​ដោយ Super Heroes ជាច្រើនសឹងតែទាំង​អស់ ក្នុង Marvel ដែលយោងតាមប្រភពបានបង្ហើប​អោយ​ដឹង​នោះ។ ជាងនេះទៅទៀតនោះក៏មានការប្រមូលផ្ដុំជាមួយ Villain របស់ Marvel ដែលជាតួចិត្ត​អាក្រកក់​នោះ​ច្រើនផង។

pic 1

សរុបសេចក្ដីមមក ហ្គេមនេះនឹងអាចជាហ្គេមធំមួយរបស់ Marvel ដោយមានសាច់រឿងធំ តួ​អង្គច្រើន​បែប​នេះ​ច្បាស់ជាមិនងាយចេញ​ឆាប់ៗ នេះឡើយគឺប្រភពបានបង្ហើបអោយដឹងថា អាចនឹងមានចេញនៅចុង​ឆ្នាំ​នេះ​តែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:38 PM, 31 July
  • ប្រភព: Phone​Arena
  • Tag: កម្មវិធី & ហ្គេម