ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កាស​ដែក​ឆក់ តម្លៃ​តែ 30$ អាច​កាន់​ថ្ម​បាន​ដល់ 6h និង​បំពាក់​មក​ជាមួយ​បច្ចេក​វិទ្យា​ច្រើន!

កាស​ដែក​ឆក់ តម្លៃ​តែ 30$ អាច​កាន់​ថ្ម​បាន​ដល់ 6h និង​បំពាក់​មក​ជាមួយ​បច្ចេក​វិទ្យា​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជាកាសស៊េរីថ្មីមួយ ដែលមានឈ្មោះ​ ជាផ្លូវការថា The FRESHeBUDS Pro Magnetic Bluetooth Earbuds ដែលមានតម្លៃ ត្រឹមតែ 29.95$ តែប៉ុណ្ណោះ នៅក្នុងទីផ្សារបរទេស ក៏ប៉ុន្តែ សម្រាប់ អត្ថប្រយោជន៍ ដែលវា ផ្តល់អោយវិញ គឺមានច្រើន។

Cover

Final 1000x150 copy

ជាមួយនឹង កាសឆក់ ឬស្រូប មួយនេះ វាជួយទប់ មិនអោយជ្រុះ រឺរបូតងាយៗ ចេញពីត្រចៀកយើងឡើយ នេះក៏ដោយសារតែ ជ័រស្រោបស្អិត និងប្រដាប់ទប់ផ្អឹប និងត្រចៀក។ ជាងនេះទៅទៀត កាសនេះ ក៏បានបំពាក់ មកជាមួយ នឹងមុខងារ ពិសេសមួយចំនួន ទៀតផងដែរ ដូចជា មុខងារ Water and Sweat Resistant សម្រាប់ការពារ ការជ្រាបចូលនៃ ញើស និងទឹកសាចផ្សេងៗ ថែមទៀតផងដែរ។

ចំពោះរយៈពេលនៃ ការប្រើប្រាស់វិញ វាអាចកំដរយើង បានរយៈពេល 6h ពេញ សម្រាប់រយៈពេល នៃការ ប្រើប្រាស់ មួយរយៈដំបូង ដែលនេះវា សមល្មម អាចកាន់ថ្ម បានយូរជាង កាសធម្មតា ដទៃទៀត។

វាមានដាក់លក់ ជាផ្លូវការហើយ នៅក្នុងគេហទំព័រ ផ្លូវការរបស់ The FRESHeBUDS Pro ដែលមានតម្លៃ ត្រឹមតែ 30$ តែប៉ុណ្ណោះ តែសម្រាប់ Amazon វិញ វាមានតម្លៃ ដល់ទៅ 75$ ឯណោះ។ យ៉ាងណាមិញ យើងក៏មិនអាច ជម្រាបអោយ ប្រិយមិត្ត ដឹងបានដែរ ថាបើមក ដល់ខ្មែរ វានឹងមាន តម្លៃថ្លៃប៉ុណ្ណានោះ ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់ អារម្មណ៍នោះ អាចធ្វើការ កុម្ម៉ង់តាមអនឡាញបាន ទាន់ឥវ៉ាន់ នៅថោក។

**ចំពោះសម្លេងរបស់វា អាចទទួលយកបាន នេះបើតាមការ អះអាង របស់គេហទំព័រ ផ្លូវការមួយចំនួន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 9:53 AM, 31 July
  • ប្រភព: Android Authority
  • Tag: Accessories