ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    នេះ​ជា​កម្មវិធី​តាម​ដាន​ថាមពល​ថ្ម ទិន្នន័យ​អ៊ីនធឺណែត និង​ស៊ីភីយូ​លើ iPhone

នេះ​ជា​កម្មវិធី​តាម​ដាន​ថាមពល​ថ្ម ទិន្នន័យ​អ៊ីនធឺណែត និង​ស៊ីភីយូ​លើ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចដែលយើងបានដឹងរួចមកហើយថា តាំងពីប្រព័ន្ធប្រតិបត្តិ iOS 8 ឡើងទៅ អនុញ្ញាតអោយ ​យើង​បន្ថែម Widget ទៅ​លើ​របា ​បង្ហាញ​ដំណឹង (notification center) បាន ដើម្បី​អោយ​ការ ​ប្រើ​ប្រាស់​មាន ​ភាព​ងាយ​ស្រួល​ជាង​មុន។

cover

Final 1000x150 copy

ថ្ងៃ​នេះ យើង​សូម​ណែនាំ​នូវ​កម្មវិធី Widget ដ៏​ពិសេស​មួយ​សម្រាប់ iPhone, iPad, iPod Touch របស់​អ្នក​រាល់​គ្នា ដោយ​វា​អាច​បង្ហាញ​ពី​ពត៌មាន​លំអិត​ទាក់​ទង​នឹង​ថាមពល​ថ្ម ស៊ីភីយូ ទិន្នន័យ​អ៊ីណធឺណែត របស់​ទូរស័ព្ទ​អ្នកបាន។

កម្មវិធី SnapStats មានសមត្ថភាពខ្ពស់ ហើយក៏មាន​អត្ថ​ប្រយោជន៍​ផង​ដែរ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​តាម​ដាន​ពី​ដំណើរ​ការ​ទូរស័ព្ទ​របស់​យើង។ វា​នឹង​រាយ​ការណ៍​ពត៌មាន​ទូទៅ​បាន​យ៉ាង​លំអិត​បំផុត និង​រហ័ស​បំផុត​គ្រាន់​តែ​យក​ដៃ​អូស Notification Center ចុះ​មក​ខាង​ក្រោម​ទៅ​ជា​ការ​ស្រេច។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល SnapStats អាច​បង្ហាញ​ប្រាប់​អ្នកបាន :

  • ម៉ាកឧបករណ៍ដែលយើងប្រើប្រាស់
  • ឆែកថាយើងបាន Jailbreak រឺក៏នៅ
  • រយៈពេលដែលយើងបានបើកទូរស័ព្ទ
  • ប្រភេទអេក្រង់ឧបករណ៍
  • ថាមពលថ្មដែលបានប្រើប្រាស់
  • ទំហំទិន្នន័យអ៊ីនធឺណែតដែលយើងបានប្រើប្រាស់ (រាប់ចាប់តាំងពីបើកទូរស័ព្ទ)
  • ទំហំអង្គផ្ទុកទិន្នន័យដែលនៅសល់
  • រ៉េមដែលបានប្រើប្រាស់
  • ស៊ីភីយូដែលបានប្រើប្រាស់ និងមានមុខងារជាច្រើនទៀត

1

វីធីប្រើ និងដោនឡូដ

  • ដោនឡូដ SnapStats ចេញពី Appstore ដោយឥតគិតថ្លៃDownload
  • ចូលទៅកាន់ Notification Centre ដោយយក​ម្រាម​ដៃ​អូស​ពី​លើ​ចុះ​ក្រោម ហើយ​ចុច​លើ​ពាក្យ Edit ដែល​ស្ថិត​នៅ​ខាង​ក្រោម។ ចុច​សញ្ញា​បូក​លើ​កម្មវិធី SnapStats ។ យើង​ក៏​អាច​រៀប​ចំ​ពី​ទីតាំង​របស់​វា​ផង​ដែរ។ ប្រសិន​បើ​អ្នក​ចង់​អោយ​វា​បង្ហាញ​លើ​គេ សូម​អូស​ទីតាំង​របស់​វា​ទៅ​លើ​តាម​រយៈ​ចុច​លើ​សញ្ញា​ត្រេ​ចំនួន​បី ហើយ​អូស​ទៅលើ។

ឥលូវនេះ យើងអាចតាមដានពត៌មានផ្សេងៗរបស់​ទូរស័ព្ទ​យើង​បាន​ហើយ ដោយ​គ្រាន់​តែ​អូស​ដៃ​ពី​លើ​ចុះ​ក្រោម នោះ​យើង​នឹង​ឃើញ​ពត៌មាន​លំអិត​ផ្សេងៗ​ជាក់​ជា​មិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:32 AM, 31 July
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម