ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត សាក​ថ្ម​ដោយ​ប្រព័ន្ធ Wireless របស់ Mercedes តៀម​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ 2018

រថយន្ត សាក​ថ្ម​ដោយ​ប្រព័ន្ធ Wireless របស់ Mercedes តៀម​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ 2018

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copyបច្ចុប្បន្ននេះ ការសាកថ្មដោយ​ប្រើ​បច្ចេកវិទ្យា Wireless នៅ​លើ​ស្មាតហ្វូន យើង​ឃើញ​មាន​ប្រើ​ទូលំ​ទូលាយ​ហើយ ប៉ុន្តែ​ការ​សាកថ្ម​រថយន្ដដោយប្រើបច្ចេកវិទ្យា Wireless នៅមិនទាន់មានប្រើ​ទំលំទូលាយ​នៅឡើយទេ។ ស្របពេលដែល រថយន្ដប្រភេទ EV (Electric Vehicle) នឹងមានប្រើប្រាស់កាន់តែច្រើន នាពេលអនាគតដ៏ខ្លីនេះ ក្រុមហ៊ុនរថយន្ដ Mercedes ក៏ចាប់ផ្តើមប្រឡូក ក្នុងការផលិត​រថយន្ដដែល​ប្រើ​ប្រាស់ ម៉ាស៊ីន EV ហើយថែមទាំងបំពាក់មុខងារ Wireless Charging ទៀតផង ដែលត្រៀមនឹងបង្ហាញ​ខ្លួន​នាឆ្នាំ 2018 ខាងមុខនេះ។

រថយន្ដប្រើប្រាស់ប្រព័ន្ធ Wireless Charging នេះនឹងមានដំណើរការដូចទៅនឹងការប្រើប្រាស់ Wireless Charge នៅលើស្មាតហ្វូនដែរ។ វាតម្រូវឱ្យយើងចតរថយន្ដឱ្យចំពីលើ បន្ទះបញ្ជូនថាមពល ហើយ​​វានឹងបញ្ជូនថាមពល មករថយន្ដយើង តាមរយៈបន្ទះបញ្ចូលថាមពល ដែលនៅជាប់​ជាមួយ​នឹង​រថយន្ដ។ ហើយវានឹងណែនាំ និងបង្ហាញយើងនៅលើ អេក្រង់ Display ក្នុងរថយន្ដផ្ទាល់ អំពីរបៀប ដែល​យើងអាចចតឱ្យបានត្រឹមត្រូវ ដើម្បីសាកបញ្ចូលថាមពលបានរហ័ស។

១

ក្នុងការផលិតបច្ចេកវិទ្យាថ្មី សម្រាប់រថយន្ដនេះ Mercedes បានសហការជាមួយនឹង BMW ព្រមទាំង Qualcomm ផងដែរ។ រថយន្ដនេះ នឹងបំពាក់បច្ចេកវិទ្យា សាកថ្មបានលឿន ខ្ពស់បំផុតរហូតដល់ 11KW អាស្រ័យទៅលើ ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធកន្លែងបញ្ចូលថាមពល និងការចត ឱ្យបាន ត្រឹមត្រូវ របស់ យើង តែបើសិនជា រចនាសម្ព័ន្ធមិនចំត្រឹមត្រូវ ហើយការចតរបស់យើងមិនបានល្អទេ វាអាចសាកថ្មបាន ត្រឹម 3.6kW ប៉ុណ្ណោះ។

ក្រុមហ៊ុន Mercedes កំពុងតែពិចារណាបំពាក់ម៉ាស៊ីនអគ្គិសនី និងបច្ចេកវិទ្យានេះ នៅលើរថយន្ដម៉ូឌែល Mercedes Benz S550e ស៊េរីឆ្នាំ 2018 ដំបូងរបស់ខ្លួន ហើយក៏ប្រាប់អំពីការកែ​ប្រែរចនាបថ​ផ្នែក​ខាងក្នុង មួយចំនួនរបស់រថយន្ដ ដើម្បីបំពាក់ម៉ាស៊ីន EV នេះដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:46 AM, 30 July
  • ប្រភព: SlashGear
  • Tag: យានយន្ត