ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះជា Drone តូច​ តម្លៃ​សមរម្យ សម្រាប់​ហ្វឹក​ហាត់​មុន​នឹងយើងឈានដល់ Drone ខ្លាំងៗ

នេះជា Drone តូច​ តម្លៃ​សមរម្យ សម្រាប់​ហ្វឹក​ហាត់​មុន​នឹងយើងឈានដល់ Drone ខ្លាំងៗ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការថត ទេសភាព នៅបរិវេណតំបន់​ធំៗ ពីខាង​​លើអាកាស ដោយ​ប្រើ Drone នោះគឺកាន់តែ​ពេញ​និយមៗ​​ទៅហើយ។ ដោយម្នាក់ៗ ចូលចិត្តដើរលេង ថតទេសភាពដើម្បីចែករំលែកនោះ កាន់តែ ចង់​បាន​នូវ Drone ល្អៗ​មួយ​យកមកថតនៅពេលធ្វើដំណើរនោះ។

cover

Final 1000x150 copy

ដូច្នេះហើយ លើកនេះផងដែរ យើងខ្ញុំក៏សូមណែនាំនូវ Drone មួយសម្រាប់អ្នកមិនទាន់មានប្រើហើយ ចង់បាននៃ Drone សមរម្យប្រើនោះអាច​ ពិចារណា​ប្រភេទតូចនេះបាន។​ នេះជា Drone ដែលមាន​ឈ្មោះ​​ជាផ្លូវការថា Fader Stealth Drone។ វាមិនខ្លាំងប៉ុន្មាននោះទេគ្រាន់តែ​មាន សេនស័រ ដល់ 6 ចង់ស្មើរ Drone ធំៗដែរ មានប្រព័ន្ធ Gyro sensitivity ដែលជា សេនស័រទប់លំនឹង អោយស្មើរ ទប់នៅ​ការ​ចុះ​ចតបានល្អ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាភ្ជាប់មកជាមួយ​អាចថតបាន កម្រិតរូបភាព​ច្បាស់​ល្មម 720p ផងដែរ ជាងនេះទៅទៀតនោះ​ វាមានភ្ជាប់មកជាមួយនឹង តេលេបញ្ជាគ្រប់គ្រង អាច​ភ្ជាប់ជាមួយនឹងស្មាតហ្វូនរបស់យើងបាន មិនត្រឹមតែប៉ុណ្ណោះ យើងអាច​ធ្វើការបញ្ជា​ហោះបត់បែន ផ្កាប់​ខ្លួន​បាន​ទៀផង។ បើនិយាយពីតម្លៃវិញនោះវាមានតម្លៃ ត្រឹមតែ 99$ ប៉ុណ្ណោះ​។ យើងអាចធ្វើការ​កម្មង់ទិញបានតាមដំណរភ្ជាប់ នៅទីនេះ។

pic 1 pic 2

សរុបសេចក្ដីមកនេះគឺជា Drone គួរសមមួយ ដែលអាចប្រើប្រាស់បាននឹងគេនឹងឯងដែរ ទោះវាមិនថត​បាន​កម្រិ​ត​រូបភាពធំក៏ដោយ សម្រាប់អ្នកដែលកំពុងស្វែងរក Drone មានតម្លៃសមរម្យនោះអាច ពិចារ​ណា​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 8:40 AM, 30 July
  • ប្រភព: technobuffalo
  • Tag: យានយន្ត