ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    SONY a7S II ត្រូវបាន​យក​ទៅ​​ថត​វីដេអូនៅ​ឋាន​អវកាស ហើយ​ផ្ញើ​មក​កាន់​ផែន​ដី (មានវីដេអូ)

SONY a7S II ត្រូវបាន​យក​ទៅ​​ថត​វីដេអូនៅ​ឋាន​អវកាស ហើយ​ផ្ញើ​មក​កាន់​ផែន​ដី (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1

Final 1000x150 copy

SONY ម៉ូឌែល a7S II ត្រូវបានប្រកាសចេញជាផ្លូវ​ការ​កាល​ពីឆ្នាំ 2015 កន្លង​ទៅ ហើយ​វា​ក៏​នៅ​តែ​ជា​កាមេរ៉ា​ពពួក Mirrorless ប្រើប្រាស់​សេន​ស័រ​ពពួក Full-Frame Exmor CMOS ទំហំ 12.2 មេហ្គា​ភិចសែល ដែលមានសមត្ថភាពខ្ពស់ក្នុងការថតវីដេអូ។ វាត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់​ទៅលើ​ការ​ថតរូប និងវីដេអូ (ល្អបំផុតសម្រាប់វីដេអូ) ដោយវាមានសមត្ថភាពខ្ពស់ថតបានក្នុងកម្រិត 4K ឯណោះ ជាមួយនឹងសាច់វីដេអូច្បាស់ម៉ដ្ឋកប់តែម្ដង។ ដើម្បីលើកមុខលើកមាត់ a7S Mark II នេះ ក្រុម​ហ៊ុន SONY ក៏បានបង្កើតឲ្យមាននូវវីដេអូ បង្ហាញអំពីសមត្ថភាពថតវីដេអូរបស់ម៉ាស៊ីនេះ ដោយបាន​យក​វា​ទៅថតនៅលើស្ថានអវកាសរបស់ប្រទេសជប៉ុនដូចវីដេអូខាងក្រោម៖

វីដេអូទាំងពីរខាងលើត្រូវបានថតឡើងដោយ SONY a7S Mark II ជាមួយនឹងកែវលែន FE ប្រវែង 28-135 F4 G OSS ជាប្រភេទកែវលែន Zoom ថតក្នុងកម្រិត 4K ចំនែកវីដេអូទី 2 គឺថត​ឡើង​ក្នុង​កម្រិត 4K ដូចគ្នា​ តែថតនៅពេលយប់ដោយប្រើប្រាស់កម្រិតពន្លឺ ISO 51200 ជាលិទ្ធផលឃើញថា​វា​ថត​វីដេអូបានច្បាស់ល្អ ហើយវាក៏ជាលើកទីមួយផងដែរ SONY ទទួលបានជោគជ័យក្នុងការនាំយក​កាមេរ៉ា​កំពូលរបស់ខ្លួន ដែលមានអាយុកាល 2 ឆ្នាំទៅថតនៅស្ថានអាវកាស។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:31 AM, 30 July
  • ប្រភព: Engadget
  • Tag: កាម៉េរ៉ា