ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នាឡិកា Gear S3 Tumi Edition ជំនាន់ថ្មី ខ្សែ​​ផលិត​ពី​ក្រណាត់​ដែល​មា​ន​គុណភាព​ខ្ពស់​របស់​អ៊ីតាលី

នាឡិកា Gear S3 Tumi Edition ជំនាន់ថ្មី ខ្សែ​​ផលិត​ពី​ក្រណាត់​ដែល​មា​ន​គុណភាព​ខ្ពស់​របស់​អ៊ីតាលី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែ មីនា កន្លងមកនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវ​នាឡិកា​ឆ្លាត​វៃ របស់​ខ្លួន​មួយ​ម៉ូដែល គឺ Gear S3 Classic  ដែល​ជានាឡិកា​ស៊េរីថ្មី។ ​មិនត្រឹមតែប៉ុណ្ណោះ នាឡិកានេះ មើលទៅពិត​ជាសាក​សម​​សម្រាប់​យុវវ័យ​សម័យថ្មីមែនទែន ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ Samsung ក៏បានបញ្ចេញនូវ​នាឡិកា​ម៉ូដែល Gear S3 មួយប្រភេទទៀត គឺ​ Gear S3 Tumi។

1 Cover

Final 1000x150 copy

ក្រុមហ៊ុន Tumi បានសហការជាមួយក្រុមហ៊ុន Samsung ​បានផលិតខ្សែប្រភេទ Tumi ថ្មី ដើម្បីជំនួស​នូវ​ខ្សែ​ចាស់របស់ Samsung Gear S3 Frontier ។ ភាពខុសគ្នាគួរឱ្យកត់សម្គាល់នោះគឺ ខ្សែនាឡិកា​របស់​ក្រុមហ៊ុន Tumi ត្រូវបានផលិតចេញពីក្រណាត់ដ៏រឹងមាំរបស់អ៊ីតាលី ហើយស្លាកឈ្មោះក្រុមហ៊ុន Tumi ក៏ត្រូវបានដាក់បញ្ចូលនៅលើនាឡិកាដៃនេះផងដែរ។ ក្រុមហ៊ុន Samsung ក៏បាន​និយាយ​បន្ថែម​ទៀត​ថា ខ្សែក្រណាត់នេះ គឺមានភាពរឹងមាំ ហើយធន់គ្រប់បរិយាកាសទាំងអស់ ដែលធ្វើអោយ​យើង​មាន​ទំនុក​ចិត្តខ្ពស់ ក្នុងការប្រើប្រាស់។

2

នាឡិកា Gear S3 Frontier Tumi Edition នេះ គឺមានតម្លៃដល់ទៅ 499$ ដែលជាតម្លៃមួយ សម្រាប់​លក់​នៅក្នុងហាង ប៉ុន្តែវាលើសពីតម្លៃ Gear S3 Frontier ធម្មតា ចំនួន 100$ផងដែរ។ ចុះអ្នកទាំង​អស់​គ្នា យល់យ៉ាងណាដែរ ចំពោះខ្សែ Tumi ប្រភេទថ្មីនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 8:27 AM, 30 July
  • ប្រភព: Gsm​Arena
  • Tag: នាឡិកាវៃឆ្លាត