ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Rolls-Royce Phantom ចេញ​ស៊េរីថ្មី ការចនា​បែប​ថ្មី ជាមួយ​នឹង​ភាព​ប្រណិត​ជាងមុន

Rolls-Royce Phantom ចេញ​ស៊េរីថ្មី ការចនា​បែប​ថ្មី ជាមួយ​នឹង​ភាព​ប្រណិត​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ទាំងអស់គ្នា ច្បាស់​ជា​ស្គាល់​ហើយ​នូវក្រុមហ៊ុន ផលិត​រថយន្ត​ទំនើប និងប្រណិតនោះ គឺ Rolls-Royce ដែលក្នុង​នោះ​ផងដែរ មានទាំងរថយន្តប្រណិឌៗ ច្រើនប្រភេទទៀតផង រួមាន Rolls-Royce ត្រកូល Wraith Ghost និង Phantom​ ជាដើម។

Rolls-Royce Motor Cars Ltd. Chief Executive Officer Torsten Mueller-Oetvoes Unveils New Rolls-Royce Phantom

Final 1000x150 copy

ថ្មីៗនេះផងដែរ ក្រុមហ៊ុន​ផលិតរថយន្តប្រណិតមានតម្លៃថ្លៃ នៃរថយន្តនីមួយៗ របស់ខ្លួនមួយ​នេះ​បាន​ធ្វើ​ការ​ចេញ នូវត្រកូល Phantom ថ្មីទៀតហើយ។ វាគឺជា Phantom ជំនាន់ទី 8 មានការរចនាឡើង​មាន​គ្រឿង​ក្នុងពណ៌ស្វាយ សម្រាប់ ពូកអង្គុយពណ៌ស ហើយមានមានពណ៌ស្វាយស្រោបនៅខាងក្រៅ និង​ជម្រើស​មួយ​ទៀតមានគ្រឿងក្នុងពណ៌ត្នោតសុទ្ធ យ៉ាងស្រស់ស្អាតនិង មានពណ៌ទឹកប្រាក់​ស្រោប​នៅ​ខាង​ក្រៅ។ ការរចនានីមួយៗ បែបលក្ខណៈ ប្រណិតមែនទែន មិនថាដំបូល​រថយន្តនៅ​ខាងក្នុង​ក៏​រចនា​ឡើង មានពណ៌ភ្លឺផ្លែកៗនៅលើដំបូលហាក់បីជាមានផ្កាយផងដែរ ជាងនេះទៅទៀត​វាមានអេក្រង់ សម្រាប់​គ្រប់រថយន្តនៅខាងមុខ ទំហំ 12.3 អ៊ីញផងដែរ។

Rolls-Royce Motor Cars Ltd. Chief Executive Officer Torsten Mueller-Oetvoes Unveils New Rolls-Royce Phantom pic 2

ចំពោះពូកអង្គុយ ទ្រនាប់ជើង ស្បែកចង្កូត រថយន្តក៏មិនអន់ដែរ ចេញពី Brand ក្រណាត់ល្បីៗ តែម្ដង។ វា​មានមុខងារ អាចបើកទ្វាខ្លួនឯងបាន ជាមួយនឹង Touch-sensitive ទៀតផង។ បើនិយាយទំងន់​របស់​រថយន្ត​នេះវិញ វាមានទំងន់មិនសូវធ្ងន់ដូច Phantom មុនៗឡើយ ត្រឹម 5,862 ផោន ដោយវា​ស្រោប​ដោយ li aluminium។ វាមានកម្លាំងម៉ាស៊ីន V12 អាចរត់បានល្បឿន ពី 0 ទៅ 60 ក្នុងរយៈពេល 5.1 វិនាទី បន្ថែមទៀតនោះវាមាន 563 នៃកម្លាំងសេះ។ និយាយពីតម្លៃវិញ រថយន្ត Phantom តាមទំលាប់ តម្លៃ របស់វាតាមទំលាប់ Phantom ស៊េរីមួយៗ មិនក្រោមពី 40 ម៉ឺនដុល្លារ ឡើយ ដូច្នេះសម្រាប់​រថយន្ត Phantom ជំនាន់ទី 8 នេះអាចនឹងមានតម្លៃ ខ្ទង់ 40 ម៉ឺនដុល្លារឡើងហើយ។

pic 4 pic 5 pic 6

សរុបសេចក្ដីមក Rolls-Royce Phantom 8 នេះ គឺជារថយន្តស៊េរីថ្មី ដែលមានការរចនារូបរាង​គូរ​ដោយ​ដៃ គ្រឿងក្នុងផលិតមកប្រណិតបែបនេះផងនោះ ទំនើបក៏ទំនើបទៀត។ ដូច្នេះសម្រាប់តម្លៃ​សន្និដ្ឋាន​អាច​នឹង​មានតម្លៃថ្លៃកប់ពពកក៏ថាបាន ទើបក្រុមហ៊ុនមួយនេះមិនទាន់បង្ហើបអោយ​ដឹងច្បាស់​នូវ​តម្លៃ​នោះ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:57 PM, 28 July
  • ប្រភព: The verge
  • Tag: យានយន្ត