ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD Ryzen 3 ចេញ​លក់​ក្នុង​ទីផ្សារ​ហើយ! មក​ដល់​ស្រុក​ខ្មែរ​ឆាប់​ៗ​នេះឯង!

AMD Ryzen 3 ចេញ​លក់​ក្នុង​ទីផ្សារ​ហើយ! មក​ដល់​ស្រុក​ខ្មែរ​ឆាប់​ៗ​នេះឯង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ថ្ងៃនេះ AMD បានចេញលក់ឈីប CPU ត្រកូល Ryzen របស់ខ្លួន បានជាផ្លូវការ អស់ហើយ ដោយក្នុងនោះ រួមមានដូចជា Ryzen 7, 5 និងចុងក្រោយគេគឺ 3 នេះឯង ដែល AMD ទើបនឹង បើកទីផ្សារ ចេញលក់នាដើម សប្ដាហ៍នេះ ជាមួយនឹងតម្លៃ ធូរថ្លៃជាងគេ បំផុតនៅក្នុង ត្រកូល Ryzen ទាំង 3 ស៊េរី ដែលអាចជ្រើសរើស បានចំនួន 2​ ជម្រើសគឺ Ryzen 3 1200 និង Ryzen 3 1300X។

1

Final 1000x150 copy

Ryzen 3 គឺជាឈីបធនមធ្យមក្នុងចំនោមទាំង 3 ស៊េរី ​ប្រៀបបានដូចជា Core i3 របស់ Intel ដែរ តែមានល្បឿន និងបច្ចេកវិទ្យាខុសគ្នា។ Ryzen 3 1200 ជាប្រភេទ CPU Quad-core មាន CPU ចំនួន 4 Cores និងមាន Threads ចំនួន 4 ផ្សេងទៀត (សរុបទាំងអស់ 8 CPUs) ដែលរត់នៅ ក្នុងល្បឿន 3.1GHz និងអាចឡើងទៅ 3.4GHz ស៊ីភ្លើងត្រឹមតែ 65W ប៉ុណ្ណោះ។ សម្រាប់ Ryzen 3 1300X ជាប្រភេទ Quad-core ដូចគ្នា មាន CPU ចំនួន 4 គ្រាប់ និង Threads ចំនួន 4 ផ្សេងទៀត (សរុបទាំងអស់​ 8 CPUs) ដែលរត់នៅ ក្នុងល្បឿន 3.5GHz និងឡើងទៅ 3.7GHz ជាមួយនឹងកម្លាំង ភ្លើងស៊ីត្រឹមតែ 65W ដូចគ្នាដែរ តែសម្រាប់ម៉ូឌែល ដែលមានកន្ទុយ X នេះគឺមានលក្ខណៈពិសេស ជាងដូច Ryzen 5 និង 7 ដែរ គីថាយើងអាច ធ្វើការ Overclock ឈីបនេះបាន ឡើងទៅដល់ 3.9GHz បាន មានន័យ ថាល្បឿន Overclock បាន 200MHz បន្ថែមលើកម្លាំង Boost​ ធម្មតារបស់វា ធ្វើឲ្យវាជួយច្រើន សម្រាប់ការ លេងហ្គេម ឬអូសកម្មវីធី ធ្ងន់ៗមួយចំនួន តែក៏ត្រូវមាន Motherboard អាចធ្វើការ Overclock បានដែរ ទើបបាន។

2

គួរបញ្ជាក់ប្រាប់ប្រិយមិត្ត ដែលចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យា ទាក់ទងទៅនឹង កុំព្យូទ័រទាំងអស់ឲ្យបានដឹង ផងដែរថា Ryzen 3 ទាំងពីរនេះ គឺជាឈីប ប្រើប្រាស់ Socket ពពួក AM4 ដូច Ryzen 5 និង 7 ផងដែរ ដូច្នេះឈីបទាំង 3 ស៊េរីនេះ គឺអាចប្រើប្រាស់ ពពួក Motherboard ដែល Support ជាមួយ Socket AM4 និងមាន Chipset ពពួក X370, B350 និង A320 ផងដែរ។ សម្រាប់តម្លៃ Ryzen 3 1200 នៅក្នុងទីផ្សារ អន្តរជាតិគឺ 109$ រីឯ Ryzen 3 1300X លោតទៅ 129$ ដែលអាចជ្រើសរើស បានសម្រាប់អ្នក ចង់សាកឈីប AMD ជាមួយល្បឿន កាន់តែប្រសើរ ស៊ីភ្លើងតិច សម្រាប់ប្រជែងគ្នា ជាមួយនឹង CPU របស់ Intel ស៊េរី Core i3 ជំនាន់ទី 5-6-7។

3

តម្លៃនេះនឹងមានការឡើងថ្លៃបន្តិចនៅពេលមកដល់ ស្រុកខ្មែរយើង!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:37 AM, 28 July
  • ប្រភព: AMD
  • Tag: កុំព្យូទ័រ