ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple Watch Series 3 អាច​នឹង​បង្ហាញ​ខ្លួន​ជាមួយ iPhone 8

Apple Watch Series 3 អាច​នឹង​បង្ហាញ​ខ្លួន​ជាមួយ iPhone 8

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែកញ្ញា ឆ្នាំ 2016 កន្លងទៅ ក្រុមហ៊ុន Apple បានដាក់បង្ហាញ ក៏ដូចជាដាក់លក់នូវ Apple Watch Series 2 ដែលជានាឡិកា ឆ្លាតវៃ ហើយមានមុខងារល្អៗ ជាច្រើនបំពាក់មក ជាមួយផងដែរ។ ពេលនេះស្រាប់តែ មានរបាយការណ៍ថ្មីមួយ បាន​បង្ហាញ​ថា Apple Watch ជំនាន់​ក្រោយ Series 3 អាច​នឹង​បង្ហាញខ្លួន ​នៅ​ចុងឆ្នាំ​ 2017 នេះ។ រោងចក្រ Quanta Computer នៅតៃវ៉ាន់ នៅ​តែបន្ត ផលិតនាឡិកាឆ្លាតវៃ ជំនាន់ទី 3 អោយទៅ ក្រុមហ៊ុន Apple ដូចទៅនឹងការ ផលិតកាលពី ជំនាន់ 2 អញ្ចឹងដែរ។ របាយការណ៍ ពីគេហទំព័រ របស់ប្រទេសចិន Economic Daily បានឱ្យដឹងថា ក្រុមហ៊ុន Quanta Computer គឺត្រូវបានរំពឹងថា នឹងអាចរកប្រាក់ចំណូល បានច្រើន ពីការលក់ Notebook, Server និង នាឡិកា នៅកំឡុងខែកញ្ញ ឆ្នាំនេះ ជាពិសេសគឺ Apple Watch Series 3 នេះតែម្តង។

1 Cover

Final 1000x150 copy

យោងតាមរបាយការណ៍ពី Canalys បានឱ្យដឹងថាកាលពីខែកុម្ភៈ Apple Watch គឺជានាឡិកា ឆ្លាតវៃដែលមាន ប្រជាប្រិយភាពបំផុត នៅតាម ហាងនានា ដោយក្រុមហ៊ុន Apple បានលក់អស់ជិត 12 លានគ្រឿង ឯណោះ ហើយបើគិតជា ភាគរយនៃការលក់ នៅលើទីផ្សារ គឺស្មើនឹង 49% នៃនាឡិកាឆ្លាតវៃ ទាំងអស់។ កាលពីដើម ខែឧសភា លោក Tim Cook បានថ្លែងថា ប្រាក់ចំណូលដែល បានពីការលក់ នាឡិការបស់ ក្រុមហ៊ុន Apple បានកើនឡើងទ្វេដង លើសពីឆ្នាំ ទៅមួយឆ្នាំ តែមិនបានបញ្ជាក់ អំពីចំណូល ដែលរកបានឡើយ។

2

ពត៌មានលំអិតអំពីម៉ូឌែល Apple Watch Series 3 រួមទាំងលក្ខណៈពិសេស ជាមួយនឹងតម្លៃ គឺមិនត្រូវ បានបញ្ជាក់នៅក្នុង របាយការណ៍ នោះទេ។ ប៉ុន្តែនាឡិកា ឆ្លាតវៃជំនាន់ថ្មីនេះ អាចនឹង បង្ហាញខ្លួនព្រមគ្នា ជាមួយ iPhone 7s, 7s Plus រួមlទាំង iPhone 8 នៅក្នុងព្រឹត្តការណ៍ នាពេល ខាងមុខនេះជាក់ជា មិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 9:56 AM, 28 July
  • ប្រភព: BGR
  • Tag: នាឡិកាវៃឆ្លាត