ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នារី Mi ឆ្លាត​វៃ​របស់ Xiaomi មិន​ធ្វើ​អោយ​អ្នក​អផ្សុក​ទៀត​នោះទេ!

នារី Mi ឆ្លាត​វៃ​របស់ Xiaomi មិន​ធ្វើ​អោយ​អ្នក​អផ្សុក​ទៀត​នោះទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Xiaomi ធ្លាប់តែបង្កើតនូវ ទូរស័ព្ទ ថេប្លេត នាឡិការឆ្លាតវៃ និងគ្រឿងបរិក្ខារផ្សេងៗ សម្រាប់ជំនួយ ដល់ការងារ និងការប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់ អោយកាន់ តែប្រសើរ។ ក៏ប៉ុន្តែបន្ទាប់ពី ទទួលបាន ជោគជ័យទៅលើ ផ្នែកទាំងនោះ ហើយនោះ ឥឡូវនេះ Xiaomi បានហក់ចាប់ បង្កើតនូវ ឧបករណ៍ ថ្មីមួយទៀត ដែលវាមិនត្រឹមតែ ជួយការងារ របស់យើង ប៉ុណ្ណោះទេ តែវាក៏ជាអ្នក កំដរយើង ពេលដែល មាន អារម្មណ៍ថា អផ្សុក មិនមានអ្នកណា ជជែកជាមួយ ផងដែរ។

Cover

Final 1000x150 copy

វាមានឈ្មោះថា Mi AI Speaker តែដោយសារតែ សម្លេងម៉ាស៊ីន ជាសម្លេងមនុស្សស្រី ទើបអ្នកប្រើប្រាស់ ភាគច្រើនអោយ ឈ្មោះថា នារីឆ្លាតវៃ តែម្តងទៅ។ ចំពោះចំណុច ពិសេសរបស់ Speaker នេះ គឺវាមាន សមត្ថភាព អាចបញ្ជា តាមសម្លេង អោយប្រតិបត្តិ នូវដំណើរការ ដូចជា៖

  • គ្រប់គ្រងឧបករណ៍របស់ Xiaomi ទាំងអស់
  • អាចធ្វើការ Stream តន្រ្តី, Audio Book, ឬការផ្សាយបន្តផ្ទាល់តាមរយៈវិទ្យុ
  • អាចបញ្ជាអោយលើកទូរស័ព្ទ
  • បញ្ជូនសារដំណឹងផ្សេង និងផ្សេងៗជាច្រើនទៀត។

1

សម្រាប់តម្លៃដាក់លក់ នៅលើទីផ្សារអន្តរជាតិ វាមានតម្លៃត្រឹមតែ 45$ ប៉ុណ្ណោះ សម្រាប់មួយគ្រឿង ក៏ប៉ុន្តែសម្រាប់ទីផ្សារ ស្រុកខ្មែរយើង គឺនៅមិនទាន់ ដឹងច្បាស់ នៅឡើយទេ។ យ៉ាងណាមិញ សម្រាប់មតិ របស់អ្នក ទាំងអស់គ្នា តើយល់ យ៉ាងណាដែរ ចំពោះដុំ AI Speaker មួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 9:50 AM, 27 July
  • ប្រភព: Phone Arena
  • Tag: Accessories