ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer ចេញ កាស Tiamat 7.1 ជំនាន់​ទីពីរ សំលេង Surround Sound 7.1 កាន់​តែកប់

Razer ចេញ កាស Tiamat 7.1 ជំនាន់​ទីពីរ សំលេង Surround Sound 7.1 កាន់​តែកប់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានដឹង ស្រាប់​ហើយ ថាក្រុមហ៊ុន Razer មួយ​នេះ ជាក្រុម​ហ៊ុន ដែល​មាន ផលិត​ផល ជា​ច្រើន ឌីហ្សាញ​ឡើង សម្រាប់ Gamer​។ ខ្លួនតែងតែ​ចេញនូវ​ផលិតផល Game ផ្នែកកុំព្យូទ័រ ជាច្រើន មិនថា ក្ដារចុច កាស ឬ Mouse ឡើយ ក្រុមហ៊ុន មួយនេះតែងតែ ចេញនូវការ ឌីហ្សាញ ថ្មីៗសម្រាប់ ផលិតផលទាំងនោះ អោយមានភាពជា លក្ខណៈសម្រាប់ Gamer។

cover

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗ នេះខ្លួនក៏ទើបតែ​ចេញ នូវកាសថ្មី មួយទៀតហើយ តែលើកនេះគឺកាស Tiamat 7.1 ដដែលគ្រាន់តែ ជាជំនាន់ទី 2។ ក្រុមហ៊ុន Razer​ បានធ្វើការ ដំឡើង សំលេង និង Subwoofer កាន់​តែ​កប់ជាងមុន ដោយ មាន Subwoofer នៅក្នុង កាស ជាគឺ ជា Subwoofer​​ 40mm ទៀតផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កាស នេះក៏មានមុខងារ ច្រើន ងាយស្រួលគ្រប់គ្រង មានទាំង Driver​ ជា surround sound ងាយស្រួល ធ្វើការ គ្រប់គ្រងសំលេងរបស់វា សម្រាប់ លេងហ្គេម និង ខ្សែភាពយន្ត ហើយ  Driver  សម្រាប់​គ្រប់គ្រង ភ្លើង  Chroma បានផងដែរ។ កាស Tiamat ជំនាន់ទី 2 គឺការ ការតំឡើងថ្មីនៃ សំលេង កាន់តែល្អ និង ឧបករណ៍ដែលជាប្រព័ន្ធគ្រប់គ្រង់សំលេង ថ្មី។ ដោយប្រព័ន្ធគ្រប់គ្រង​សំលេង​ថ្មី​នេះ ដែលអមមកជាមួយកាសនេះ វាមានរន្ធភ្ជាប់ speaker ដោយ យើងអាចធ្វើការភ្ជាប់ជាមួយនឹង Speaker មិនបាច់ដោត ជាមួយនឹងកុំព្យូទ័រ និងអាចធ្វើការគ្រប់គ្រងសំលេង speaker បានទៀតផង។ បន្ថែមទៀតនោះ ឧបករណ៍ដែលជាប្រព័ន្ធគ្រប់គ្រង់សំលេង នេះមានថែមទាំង រន្ធដោយ USB សម្រាប់ សាកថ្ម រន្ធកាស Mic 3.5mm និង 4 រន្ធសម្រាប់ ដោយកាសនិង Speaker ម្យ៉ាងវិញទៀត វាមាន​មុខងារ  បន្ថែមបន្ថយ Volume គ្រប់សំលេង Bass និង Subwoofer ផងដេរ។

pic 1 pic 2

សរុបសេចក្ដីមកនេះជា កាស ខ្លាំងសំលេងល្អថ្មីមួយទៀតហើយរបស់ក្រុមហ៊ុន Razer សម្រាប់ មុខងារ ក៏ច្រើន​លក្ខណៈពិសេស​ក៏ច្រើន ដូច្នេះជារឿងល្អមួយ​ហើយសម្រាប់ Gamer ដែលកំពុងរកកាស​ដែល​ល្អ ងាយស្រួលស្ដាប់សំរិបយើងពេលហ្គេមប្រយុទ្ធគ្នានោះ។ គ្រាន់តែ វាមានមុខងារច្រើន និងលក្ខណៈ​ពិសេស​យ៉ាងនេះនោះ បើនិយាយពីតម្លៃ គិតទាំង Brand នោះគឺមិនថោកឡើង វាមនតម្លៃ 130 ដុល្លារ​ឯណោះ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:43 PM, 26 July
  • ប្រភព: Techpowerup
  • Tag: Accessories