ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Ford Mustang GT ស៊េរី 2018 ចំណាយ​ពេល​មិន​ដល់ 4 វិនាទី​ល្បឿន​បើក​ដល់ 60mph

Ford Mustang GT ស៊េរី 2018 ចំណាយ​ពេល​មិន​ដល់ 4 វិនាទី​ល្បឿន​បើក​ដល់ 60mph

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

រថយន្តស៊េរីថ្មីរបស់ Ford បានបង្ហាញខ្លួន កាលពីខែ មករា ឆ្នាំ 2017 ម៉ូឌែល Mustang GT ស៊េរី 2018 នេះ មានសំទុះលឿន មិនធម្មតា អាចបើកពី ល្បឿន 0 ទៅ 60mph (ស្មើនឹង 96.6 គីឡូម៉ែត្រក្នុង 1 ម៉ោង) ចំណាយមិនដល់ 4 វិនាទីទេ ដែល Ford អះអាងថា វាជារថយន្តលឿន បំផុតរបស់ម៉ូឌែល Mustang GT នាពេលបច្ចុប្បន្ន។

ford-mustang-gt-drag-strip-mode-in-12-inch-digital-cluster-1500914687 2018-ford-mustang-2 2018-ford-mustang-3

រថយន្ត Ford Mustang GT 2018 បំពាក់ដោយម៉ាស៊ីន 5.0-liter 8 ស៊ីឡាំង មានកម្លាំង 460 សេះ និងកម្លាំងបង្វិល 420 pound-feet ហើយថែមទាំង មានប្រអប់លេខ ប្រភេទអូតូ ដល់ទៅ 10 លេខឯណោះ ដែលវាពិតជា កម្លាំងដ៏ល្អមួយ សម្រាប់រថយន្ត ស្ព័របែបនេះ វាមិនលឿនដូច Tesla ទេ តែ Ford ធានាថាវា ស៊ីដាច់រថយន្តស្ព័រ ដទៃទៀតបាន យ៉ាងផុយ ដូចជា Porsche 911 Carrera ជាដើម។

2018-ford-mustang-4

សម្រាប់លក្ខណៈ សម្បត្តិទូទៅទៀតមានដូចជា៖

  1. HID Headlamps with & LED Signature Lighting – ចង្កៀងគុជបំពាក់ ដោយភ្លើង LED បីឆ្នូត
  2. LED Tail lamps with Sequential Turn Signals – ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើង
  3. Ambient Lighting – ភ្លើងខាងក្នុងរថយន្តអាចប្ដូរព៌ណបាន
  4. Pony Projection Light – ភ្លើងបំភ្លឺជំហៀងរូបសេះ រថយន្តទាំងសងខាង ពេលបើកទ្វារ
  5. Intelligent Access with Push-Button Start – ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិ ជាមួយ​នឹង​ការ ​ចុចបូតុង
  6. BLIS (Blind Spot Information System) with Cross-Traffic Alert – ប្រព័ន្ធផ្តល់សញ្ញា នៅ​ចំហៀង ​និងខាងក្រោយ នៃរថយន្ត (ពេលវ៉ាបត់ ឆ្វេងស្ដាំ និងថយក្រោយ)
  7. Adaptive Cruise Control and Rain-Sensing Wipers – ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ​ និងផ្លិតទឹក ប្រើសេនសឺអូតូ
  8. Selectable Power-Assisted Steering Wheel (Normal, Sport, Comfort…)​ – ចង្កូតប្រើ​ថាមពល ​អេឡិចត្រូនិច អាចកំនត់ស្ថានភាព ផ្សេងៗគ្នាបាន
  9. Selectable Driving Mode (Normal, Snow/Wet, Sport, or Track) – ប្រព័ន្ធគ្រប់គ្រង​ ល្បឿន​ទៅតាម ស្ថានភាពផ្លូវ
  10. ShakerTM Pro Audio with HR Radio – ប្រព័ន្ធបំពងសម្លេង Shaker Pro

2-67

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:18 AM, 26 July
  • ប្រភព: Road Show
  • Tag: យានយន្ត