ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជា ក្ដារចុច Gaming ​ម៉ូឌែល​ថ្មី​មាន​ភ្លើង RGB 16 លាន​ពណ៌

នេះជា ក្ដារចុច Gaming ​ម៉ូឌែល​ថ្មី​មាន​ភ្លើង RGB 16 លាន​ពណ៌

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ច្បាស់ ជាស្គាល់ ក្ដារចុច gaming ជាច្រើន ដែល កំពុង​ចេញ​នៅ​ពេល​បច្ចុប្បន្ន នេះ​ហើយ ដែល​នៅ​ក្នុង នោះ មាន តាម brand ផង​ដែរ តម្លៃ​ក៏ទៅតាម  brand មុខងារវាទៀតផង ដែលខ្លះមាន តម្លៃ​ថ្លៃ និងមួយចំនួន ទៀតមានតម្លៃ សមរម្យ។ ក្នុង ចំណោម brand ក្ដារចុចទាំងនោះ មិត្តអ្នកអាន មួយចំនួនច្បាស់ជាស្គាល់ មិនទាន់អស់ឡើយ ដែលក្នុងនោះ ក្ដារចុចពេញនិយម និងល្បី មាន Logitec, Cosair, Razer និង Nubwo ជាដើម។

cover

Final 1000x150 copy

ដូច្នេះហើយ ថ្ងៃនេះយើងខ្ញុំ នឹងណែនាំ អោយស្គាល់នៅក្ដារចុច ប្រភេទ  RGB ថ្មីដែលមាន brand ដែល​មនុស្សភាគច្រើនមិនទាន់ស្គាល់ ហើយក្រុមហ៊ុន មួយនោះ ទើបតែចេញ នូវក្ដារចុចថ្មីនេះ ផងដែរ។  នោះគឺ Brand Riotoro ទើបនឹងចេញក្ដារចុចថ្មីសម្រាប់ Gamer មានឈ្មោះថា Ghostwriter Classic Gaming Keyboard។ វាជាក្ដារចុចស៊េរីថ្មីរបស់ Riotoro ប្រភេទ RGB បង្កើតឡើងសម្រាប់ Gamer វាមានគ្រាប់ចុចសរុប 104 គ្រាប់ សម្រាប់ការចុច វិញថ្មីត្បិត តែ​វាផលិតឡើង សម្រាប់ Gamer មែន ប៉ុន្តែ​​ក្ដារចុច គឺក្រុមហ៊ុន មួយនេះផលិត មិនអោយសូវលឺខ្លាំង ដូចក្ដារ​ចុច Mechanical  ដទៃឡើង។ ជាងនេះទៅទៀតនោះ ភ្លើង RGB របស់ក្ដារចុចនេះគឺ មាន ដល់ទៅ 16.5 លានពណ៌ ឯណោះ និង មានការផ្លាស់ប្ដូរពណ៌តាម ក្ដារចុចផ្ទាល់ តែម្ដង ហើយក៏អាចធ្វើការ បន្ថយ ដំឡើងពន្លឺបានបួន កម្រិត​ទៀត​ផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មាន មុខងារ អោយបន្ថយសំលេង បានផងដែរ ដោយមិនមានការ​ប្រើប្រាស់ ចុច តែធ្វើការ អូសបង្វិលទៅវិញ។ វាក៏មានការបន្ថែម នៅត្រនាប់កដៃ ជាមួយសម្រាប់អ្នក​ចូល​ចិត្ត លេងហ្គេមរាប់ម៉ោង រឺវាយឯកសារ ការពារបានមិនអោយស្នាមកដៃ និង រោយ កដៃបាន។

pic 1 pic 2

ទាំងនេះគឺជាការបង្ហើបអោយដឹងត្រួស ៗ នៃក្រុមហ៊ុនមួយនេះទើបតែចេញក្ដារចុចល្អមួយប៉ុណ្ណោះ​​សម្រាប់​ថ្ងៃចេញលក់និងតម្លៃ ផ្លូវការវិញ គឺក្រុមហ៊ុនមិនទាន់ប្រកាស នូវឡើងនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:57 PM, 25 July
  • ប្រភព: techpowerup
  • Tag: Accessories