ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ដឹង​អត់​ថា​ខ្សែ​ភាពយន្ត James Bond 007 ត្រៀម​ចេញ​វគ្គ​ថ្មី​ទៀត?

ដឹង​អត់​ថា​ខ្សែ​ភាពយន្ត James Bond 007 ត្រៀម​ចេញ​វគ្គ​ថ្មី​ទៀត?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយដល់លោក James Bond នរណាក៏ដឹងអំពីគាត់ដែរ ពិសេសបុរសៗតែម្ដង ដែលចូលចិត្តទស្សនា ខ្សែភាពយន្ត 007 ដែលនិយាយអំពីការ ស៊ើបអង្កេត និងបាញ់ប្រហារ ដ៏ជក់ចិត្ត ដិតអារម្មណ៍។ ជាក់ស្ដែងរឿង James Bond វគ្គចុងក្រោយ មានឈ្មោះថា Spectre ត្រូវបានចាក់បញ្ចាំង ក្នុងរោងភាពយន្តធំៗ កាលពីឆ្នាំ 2015 កន្លងទៅ ដែលទទួលបាន ការគាំទ្រខ្លាំងពី សំណាក់អ្នកទស្សនា ទូទាំងពិភពលោក ជាមួយនឹងការ ប្រមូលបានសាច់ប្រាក់ រាប់រយ លានដុល្លារ។

1

Final 1000x150 copy

ថ្ងៃនេះផងដែរ ដំណឹងផ្លូវការមួយត្រូវបានប្រកាសឲ្យដឹងផងដែរ ជុំវិញការវិលត្រឡប់ មកសាជាថ្មីម្ដងទៀត ជាមួយនឹងកំពូល ខ្សែភាពយន្ត James Bond វគ្គថ្មី ដែលនឹងត្រៀម មកដល់នៅ ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ ​នៅសហរដ្ឋអាមេរិក ហើយនឹងមាន បញ្ចាំងមុនថ្ងៃនោះ ផងដែរ នៅតាមបណ្ដា រោងភាពយន្តអន្តរជាតិ ផ្សេងៗទៀត ពាសពេញ ពិភពលោក រួមមានស្រុកខ្មែរ យើងផងដែរ។ គួរបញ្ជាក់ប្រាប់ ប្រិយមិត្តកំពុងអាន ផងដែរថា កំពូលខ្សែភាពយន្ត របស់ 007 ថ្មីនេះ នឹងធ្វើការ ផ្លាស់ប្ដូរតួឯក ប្រុសថ្មី ខណៈលោក Daniel Craig ឈប់វិលត្រឡប់ មកវិញហើយ គឺថាលោកលេចមុខ ត្រឹមតែ 4 រឿងប៉ុណ្ណោះ រួមមានដូចជា៖

  • Casino Royale
  • Quantum of Solace
  • Skyfall
  • និង Spectre

Daniel Craig

ជុំវិញការផ្លាស់ប្ដូរតួឯកប្រុសក្នុងរឿង James Bond ត្រៀមនឹងមកដល់ នៅក្នុងឆ្នាំ 2019 ខាងមុខនេះ នៅមិនទាន់ មានដំណឹង ច្បាស់ថា តើនរណានឹងត្រូវ ដើរតួជា James Bond វគ្គថ្មីនេះទៀត នោះទេ តែតាម ពាក្យចចាមអារ៉ាម បានប្រាប់ឲ្យដឹងថា James Bond ថ្មីអាចនឹងលេចមុខ តារាប្រុសល្បីៗ មួយក្នុងចំណោម លោក Tom Hardy, Michael Fassbender, Jamie Bell, James Norden, Tom Hiddleston, និងលោក Jack Huston ជាដើម។ ដូច្នេះយើងនឹង រង់ចាំមើលការ វិលត្រឡប់ មកវិញជាមួយ វគ្គថ្មីនេះ ថាតើនឹងមាន ឈុតឆាកញាក់សាច់ អ្វីខ្លះទៀត ដែលត្រៀមកំដរ អារម្មណ៍អ្នក ទស្សនាពាសពេញ ពិភពលោក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:29 AM, 25 July
  • ប្រភព: Slash Gear
  • Tag: ភាពយន្ត