ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Dunkirk ឈរ​លេខ​មួយ​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

Dunkirk ឈរ​លេខ​មួយ​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Dunkirk ជាប្រភេទរឿង មនោសញ្ចេតនា រៀបរាប់ពីដំណើរ សាច់រឿង អំឡុងឆ្នាំ 1940 ខែឧសភា ពេលដែលអាល្លឺម៉ង់ ឈានចូលបារាំង ដោយជាប់អន្ទាក់ នៅតំបន់ឆ្នេរ នៃ Dunkirk ក្រោមការច្បាំងគ្នា រវាងអង់គ្លេស និងបារាំង ទើបធ្វើឲ្យការ ជម្លៀសខ្លួន ពិបាក និងយឺតយ៉ាវ តែទីបំផុតទាហាន ជនជាតិបារាំង, អង់គ្លេស, ប៊ែលហ្ស៉ីក និងឌុច ប្រមាណ 330,000 បានជម្លៀស ដោយសុវត្ថិភាព។   

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Girls Trip ជាប្រភេទ រឿងកំប្លែង ដែលរៀបរាប់ពី ស្រ្តីមួយក្រុម ជាមិត្តភក្តិ ជិតស្និទ្ធ នឹងគ្នា បានធ្វើដំនើរការ ជាមួយគ្នា ទៅកាន់ New Orleans ចូលរួមក្នុងពិធីមួយ ស្របពេលការ ធ្វើដំនើរការវែងឆ្ងាយ ពួកគេ ក៏បានបញ្ចេញចរិក កាលនៅស្ទាវ ដូចជារាំ, ផឹកស្រា លេងសើចច្រើន នៅក្នុងក្លឹបមួយ។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Spider-Man: Homecoming ជាប្រភេទរឿង Spider-Man ដែលមានតួអង្គថ្មី សម្តែង និងមានប្រាស្រ័យ ទាក់ទងគ្នាជាមួយ Iron Man ផងដែរ ដូចនេះធ្វើឲ្យខ្សែ ភាពយន្តកាន់តែ ទាក់ទាញ។ សាច់រឿងលើកនេះ រៀបរាប់ពី ជីវិតរបស់ Peter Parker ដែលជា Spider-Man រស់នៅដោយ លាក់ប្រវត្តិពិត និងព្យាយាមជួយមនុស្ស ម្នាដែលជួប ឧបវគ្គហេតុផ្សេងៗ ក្នុងតំបន់របស់គាត់ តែបែរជាជនខិលខូច ចង់កម្ទេចគេ ចោលទៅវិញ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 50 លានដុល្លារ និងសរុប 50 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Girls Trip

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 30 លានដុល្លារ និងសរុប 30 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 22 លានដុល្លារ និងសរុប 251 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. War for the Planet of the Apes

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 20 លានដុល្លារ និងសរុប 97 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

WAR FOR THE PLANET OF THE APES

  1. Valerian and the City of a Thousand Planets

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 17 លានដុល្លារ និងសរុប 17 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Despicable Me 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 213 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Baby Driver

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 84 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. The Big Sick

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 24 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Wonder Woman

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 4,6 លានដុល្លារ និងសរុប 389 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Wish Upon

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 2,4 លានដុល្លារ និងសរុប 10 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុង សប្តាហ៍នេះ គឺ Dunkirk ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាន នៅតាមរោង ភាពយន្តដែល នៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:37 AM, 25 July
  • ប្រភព: IMDB
  • Tag: ភាពយន្ត