ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ល្អមើល​ទៀត​ហើយ! ឈុត​ឆា​ក​ខ្លីៗទី 2 នៃខ្សែ​ភាពយន្ត Justice League មើល​ហើយ​ជក់​ចិត្តតែ​ម្ដង!

ល្អមើល​ទៀត​ហើយ! ឈុត​ឆា​ក​ខ្លីៗទី 2 នៃខ្សែ​ភាពយន្ត Justice League មើល​ហើយ​ជក់​ចិត្តតែ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានខែមុនកន្លង​ទៅថ្មីៗ​នេះ ឈុតឆាកខ្លីៗនៃ​ខ្សែភាព​យន្ត Justice League បាន​ចេញ​ជា​ផ្លូវការ បាន​ធ្វើឲ្យអ្នក​គាំទ្រ​ខ្សែ​ភាពយន្ត​ផលិតកម្ម Warner Bros ជាច្រើនរំភើប​ចិត្ត​ឥតល្ហែជុំវិញការនាំ​យក​នូវ​តួអង្គ Hero ចំនួន 5 រួមបញ្ចូលគ្នា ដោយសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំតែមួយ។ អ្វីដែលគួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ផ្សេងទៀតនោះគឺថា ឈុតឆាកទី 2 នៃរឿងនេះបានចេញថ្មីមួយទៀតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ជាមួយនឹងឈុតឆាកប្រយុទ្ធថ្មីៗបានរយៈពេលដល់ទៅ​ 4 នាទីឯណោះដូចខាងក្រោម។

Final 1000x150 copyដូចវីដេអូខាងលើនេះ បន្ទាប់ពីតួអង្គ Superman បានស្លាប់នៅក្នុងខ្សែភាពយន្ត Batman V. Superman នោះ ទីបំផុតក្រុម Justice League នៅមានសមាជិកក្រុមត្រឹមតែ 5 នាក់ប៉ុណ្ណោះ ដែល​យើង​សង្កេតឃើញថាតួអង្គ Batman បានកំពុងព្យាយាមក្នុងការដឹកនាំក្រុមនេះ ដើម្បីបង្ក្រាបជនខិតខូច ក៏ដូចជាតួអង្គចិត្តអាក្រក់ផ្សេងៗ។ អ្វីដែលពិសេសជាងគេនោះគឺថា នៅជិតចុងបញ្ចប់នៃខ្សែភាពយន្តនេះ បានបង្ហាញឲ្យយើងឃើញនូវការវិលត្រឡប់មកវិញរបស់ Superman ផងដែរ ដែលការវិលត្រឡប់នោះ​​អាក្រក់ ឬល្អនោះ មានតែរង់ចាំមើលទាំងអស់គ្នា។

១

Justice League នឹងត្រៀមចាក់បញ្ចាំងនៅរោងភាពយន្តធំៗជុំវិញពិភពលោកនៅថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2017 ខាងមុខនេះឯង ដូច្នេះកុំភ្លេចទៅទស្សនាទាំងអស់គ្នាណា បើអ្នកជាអ្នកគាំទ្រ Hero របស់ DC ដូចខ្ញុំដែរ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:05 PM, 24 July
  • ប្រភព: DC
  • Tag: ភាពយន្ត