ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ខ្សែ​ភាពយន្ត​ខ្នាត​ធំ Thor វគ្គ RAGNAROK ចេញ​ឈុត​ខ្លី​ៗ​ផ្លូវ​ការ អម​មក​ជាមួយ​នឹង​ការ​ប្រយុទ្ធ​កាន់​តែប្លែក

ខ្សែ​ភាពយន្ត​ខ្នាត​ធំ Thor វគ្គ RAGNAROK ចេញ​ឈុត​ខ្លី​ៗ​ផ្លូវ​ការ អម​មក​ជាមួយ​នឹង​ការ​ប្រយុទ្ធ​កាន់​តែប្លែក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ យើងឃើញថាតួអង្គ Hero ដែលមានឈ្មោះ ហៅថា Thor បានបាត់មុខបាត់មាត់ ពីរឿងរបស់ខ្លួន ច្រើនឆ្នាំ មែនទែន ដោយជំនួសមកវិញ នៅក្នុងការសំដែង ជាតួអង្គចិត្តល្អមួយ ជាប្រភេទរឿង រួមតួ Hero ជាច្រើន នៅក្នុងក្រុម Avenger។ យ៉ាងណាមិញ Thor មិនបញ្ចប់ បេសកកម្មរបស់គាត់ នៅពេលនេះ នោះទេ គឺថា​ខ្សែភាពយន្ត Thor បានវិលត្រឡប់ មកវិញហើយ ដោយអមមក ជាមួយនឹងឈុត ឆាកខ្លីៗ (Trailer) ចេញជាផ្លូវការ ផងដែរ។

cover

Final 1000x150 copy

ជាមួយនឹងការវិលត្រឡប់មកវិញជាមួយនឹងខ្សែភាពយន្ត Thor វគ្គថ្មីនេះឃើញថា មានការប្រយុទ្ធ ប្លែកៗច្រើន ជាមួយនឹងបិសាច ចិត្តអាក្រក់កាន់តែខ្លាំង ជាងមុន ពិសេសគឺជាកិច្ចសហការណ៍ គ្នារវាង Thor និងតួអង្គ Hulk ដែលមាន ស្បែកបៃតង និងមានមាឌធំ វ៉ៃកប់។ និយាយដល់ក្រាហ្វិច របស់រឿងនេះវិញ គឺថាមិន ចាំបាច់និយាយ ប្រិយមិត្តដែលបាន ទស្សនាវីដេអូ Trailer ខាងលើរួចប្រាកដ ជាបានដឹងស្រាប់ រួចទៅហើយ ថាវាឡូយកម្រិតណា ដូច្នេះបើមិនបាន ទស្សនាប្រយ័ត្ន ស្ដាយក្រោយណា! កំពូលខ្សែភាពយន្ត Hollywood ខ្នាតធំមួយនេះ នឹងត្រៀមចាក់បញ្ចាំង ជាផ្លូវការនៅចុងឆ្នាំនេះ ឯងត្រូវនឹងថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2017 នេះឯង!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:18 AM, 24 July
  • ប្រភព: Slash Gear
  • Tag: ភាពយន្ត