ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Samsung អាច​នឹង​បង្កើត​កាស​ឥត​ខ្សែ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ AirPods របស់ Apple

Samsung អាច​នឹង​បង្កើត​កាស​ឥត​ខ្សែ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ AirPods របស់ Apple

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកណាៗក៏ដឹងដែរថា ដៃគូប្រកួតប្រជែងផ្នែកស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺមានតែមួយទេ គឺក្រុមហ៊ុន Apple។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទាំងពីរនេះ ក៏តែងតែព្យាយាម រកនូវអ្វីដែលថ្មីៗ ដើម្បីយកមកបំពាក់ លើកំពូល ស្មាតហ្វូនរបស់ខ្លួន មិនដែលអោយ ចាញ់គ្នាប៉ុន្មានទេ សឹងតែធ្វើអ្នក ដែលនិយម ដូរស៊េរីទូរស័ព្ទ ពិបាកក្នុងការជ្រើសយក មកប្រើថែម ទៀតផង។ ហើយកាលពី ពេលថ្មីៗនេះ បើយោងតាម របាយការណ៍របស់ Etnews បានឱ្យដឹងថា ក្រុមហ៊ុន Samsung អាចនឹងផលិតកាស ស្តាប់ត្រចៀកដូចជា AirPods របស់ iPhone 7 និង 7 Plus អញ្ចឹងដែរ ដែលកាសនេះ គឺមានបំពាក់ មកជាមួយនូវ មុខងារដ៏ឆ្លាតវៃ របស់ខ្លួនគឺ Bixby។ ហើយអ្វីដែលគួរ អោយកត់សំគាល់ នោះគឺ មុខងារនេះអាចនឹង បង្ហាញខ្លួន ជាមួយនឹង Galaxy Note 8 នៅខែក្រោយនេះ ថែមទៀតផង ហើយរបាយការណ៍នេះ ក៏បាន បញ្ជាក់អោយ ដឹងដែរថា កាសស្តាប់ត្រចៀកនេះ នឹងមានបំពាក់នូវ បច្ចេកវិទ្យាបំបាត់ សំលេងរំខាន ពីខាងក្រៅបាន ថែមទៀតផង។

1 Cover

Final 1000x150 copy

នាយកប្រតិបត្តិក្រុមហ៊ុន Samsung ក៏បាននិយាយដែរថា ឧបករណ៍នេះមិនទាន់រៀបចំ បានល្អនៅឡើយទេ ដូច្នេះមុខងារនេះ ក៏មិនប្រាកដថា នឹងអាចកើតឡើង នាពេលភ្លាមៗ ខាងមុខនេះ រឺយ៉ាងណា នោះដែរ ។ ប៉ុន្តែប្រហែលជា ក្រុមហ៊ុន Samsung អាចនឹងធ្វើអោយ ភាពទាន់សម័យ នៅលើមុខងារ Bixby នេះ ប្រសិនបើវាមាន អត្ថប្រយោជន៍ ក្នុងពេលបច្ចុប្បន្ន ដល់អ្នកប្រើប្រាស់ ម្យ៉ាងវិញទៀត វាក៏អាចជាគូប្រជែង ដ៏សំខាន់ជាមួយនឹង AirPods របស់ក្រុមហ៊ុន Apple ផងដែរ។

2

ចំពោះបញ្ហាចម្បងមួយវិញ គឺថាមុខងារ Bixby អាចនឹងមិនទាន់ល្អ សម្រាប់តម្រូវការ នាពេលឥលូវនេះទេ ហើយការ ចេញកាសប៊្លូធូស ដែលមានតម្លៃថ្លៃៗ ក៏មិនមែនជាចំនុច ដែលគ្រប់គ្នាចង់បាន នោះដែរ ព្រោះ AirPods របស់ iPhone ដូចជាពុំសូវ មានអ្នកចង់ទិញ យកមកស្តាប់ ប៉ុន្មានឡើយ លើកលែងតែអ្នក ដែលគេសំបូរលុយ ទើបគេទិញវាយក មកស្តាប់បន្ថែម ពីលើកាស នៅក្នុងប្រអប់។ ចុះអ្នកទាំង អស់គ្នាវិញ យល់យ៉ាង ណាដែរ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:27 AM, 24 July
  • ប្រភព: The Verge
  • Tag: Accessories