ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ខ្សែ​ភាព​យន្ត​ថ្មី​នេះ The Rock សម្តែង​ជាមួយ Siri?

ខ្សែ​ភាព​យន្ត​ថ្មី​នេះ The Rock សម្តែង​ជាមួយ Siri?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

កាលពីម្សិលមិញ លោក Dwayne “The Rock” Johnson បានបង្ហោះ រូបភាពខ្សែភាពយន្តមួយ នៅលើ Facebook Page និង Twitter របស់ខ្លួន ដែលនិយាយអំពី The Rock សហការជាមួយ Apple ផលិតខ្សែភាពយន្តថ្មី ដោយ The Rock ដើរតួជាមួយ Siri។ យើងដឹងហើយថា Siri ជាមុខងារ Voice Assistant ប៉ុណ្ណោះនៅក្នុង iOS តើវាមានអត្ថន័យ យ៉ាងណានៅ ក្នុងរឿងនេះ?

រឿងនេះមានចំណងជើងថា “The Rock x Siri” វគ្គ Dominate The Day។ ហើយបើតាម រូបភាពនេះ យើងឃើញមាន លោក The Rock កាន់ទូរស័ព្ទ iPhone 7 Plus, មានមនុស្សយន្ត, ឡាន, ឆាកតន្ត្រី, រូបភព ជាមួយ នឹងផ្កាយរណប ហើយក៏មាន ចង្កៀងគោមទៀត ដែលនេះ ពិតជា ធ្វើឱ្យប្រិយមិត្ត ឆ្ងល់ខ្លាំងមែនទែន ថាសាច់រឿងនេះ ចង់និយាយ អំពីអ្វី? ហើយមុខងារ Siri មានតួនាទីអ្វី ក្នុងរឿង?

rock

សម្រាប់លោក The Rock វិញ គាត់គ្រាន់តែបង្ហោះប្រាប់ថា គាត់សហការ ជាមួយ Apple នឹងផលិត ខ្សែភាពយន្ត ដែលធំបំផុត, ឡូយបំផុត, កំប្លែងបំផុត ដែលចាប់ផ្តើម នៅថ្ងៃស្អែកនេះ។

2017-07-24_094232

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:06 AM, 24 July
  • ប្រភព: The Verge
  • Tag: ភាពយន្ត