ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Lenovo អួត​ថេប្លេត​អាច​កាច់​បត់​អេក្រង់​បាន​ម្តង​ទៀត ក្នុង​ព្រឹត្តិ​ការណ៍​មួយកន្លែង!

Lenovo អួត​ថេប្លេត​អាច​កាច់​បត់​អេក្រង់​បាន​ម្តង​ទៀត ក្នុង​ព្រឹត្តិ​ការណ៍​មួយកន្លែង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រំលឹកកាលពីថ្ងៃទី 9 ខែមិថុនា មុនអំឡុងពេលប្រារព្ធព្រឹត្តិការណ៍ បច្ចេកវិទ្យាមួយនោះ ក្រុមហ៊ុន Lenovo បានបង្ហាញពី ថេប្លេតរបស់ខ្លួន ដែលអាចកាច់បត់ អេក្រង់ពាក់កណ្តាលបាន ដោយគ្មានបញ្ហា ជាពិសេស ថេប្លេតនោះ នៅដំនើរការ ជាធម្មតា។

cover

Final 1000x150 copy

Lenovo បានដាក់បង្ហាញថេប្លេតនេះ ម្តងទៀត នៅក្នុងព្រឹត្តិការណ៍ បច្ចេកវិទ្យាដដែល ដែលបានប្រារព្ធឡើង ក្នុងខែនេះ ដោយហៅ ថេប្លេតនោះថា Lenovo Folio ។ ថេប្លេតនេះ ស្ថិតក្នុងការ អភិវឌ្ឍន៍ សិក្សានៅឡើយ ដើម្បីស្វែងរកពីបញ្ហា និងដំណោះស្រាយឲ្យបាន មុនពេល ដែលបញ្ចេញ ទៅលើទីផ្សារ ដូចនេះវាមិនទាន់ មានការដាក់លក់ នៅឡើយទេ។

lenovo_folio_bend_tablet_official

យើងនឹងបានដឹងកាន់តែច្បាស់ នៅពេលដែលក្រុមហ៊ុននេះ ដាក់លក់វានៅលើ ទីផ្សារ ហើយចាំមើល ថាតើក្រុមហ៊ុននេះ ពន្យល់បែបណា ពីអត្ថប្រយោជន៍ នៃថេប្លេត អេក្រង់បែបនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:38 AM, 24 July
  • ប្រភព: MS Power User
  • Tag: ថេបប្លេត