ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus ចេញ Motherboard កំពូល​សម្រាប់​ក្រាហ្វិច​កាត និង CPU AMD ទៀត ហើយ Overclock បាន​ខ្លាំង​ទៀតផង

Asus ចេញ Motherboard កំពូល​សម្រាប់​ក្រាហ្វិច​កាត និង CPU AMD ទៀត ហើយ Overclock បាន​ខ្លាំង​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយពី ក្រុមហ៊ុន Asus វិញ នោះ មាន​ស្ទើរតែ គ្រប់ ប្រភេទ​ឧបករណ៍ នៃ​ផ្នែក​កុំព្យូទ័រ​ទៅ​ហើយ ។ បើ និយាយពី Motherboard វិញ នោះ គឺ​គ្រប់​ស៊េរី​គ្រប់ ប្រភេទ​ម៉ូឌែល​តូ​ច​ធំ សម្រាប់ CPU គ្រប់​ជំនាន់ ទៀត​ផង ។ ដើម្បី​​បំពេញចិត្ត អ្នកប្រើប្រាស់ និងតាមអោយទាន់ ជំនាន់ស៊េរី ក្រុមហ៊ុន ផលិត CPU ស៊េរី ថ្មី​អោយ​គ្រប់ ក្រុមហ៊ុន នោះ ថ្មីៗនេះក្រុមហ៊ុន Asus មួយនេះ បានចេញនូវ Motherboard ស៊េរីថ្មីសម្រាប់តែ ប្រើ​ជាមួយនឹង CPU របស់ក្រុមហ៊ុន AMD ស៊េរីថ្មី នោះ ដែលជាប្រភេទ Ryzen ខ្លាំងៗ តែប៉ុណ្ណោះ។

cover

Final 1000x150 copy

នេះជា Motherboard ត្រកូល Rog Crosshair VI Extreme ដែលមានលេខម៉ូដែល AM4 X370 គឺជាប្រភេទ Motherboard Gaming ផងដែរ។ សម្រាប់ សមត្ថភាព វាវិញគឺខ្លាំង និងមានមុខងារច្រើន អាច Overclock បានដាក់ ក្រាហ្វិចកាត ពីរដើម ជា AMD ក៏បាន របស់ Nvidia ក៏បាន គ្រាន់តែ Motherboard នេះតម្រូវអោយ ប្រើប្រាស់ CPU តែ Ryzen របស់ AMD ទេ។ រីឯ Ram វិញនោះ អាចប្រើ ជា Ram overclock 3200mhz ទៀតផង ហើយវាមាន រន្ធ​ដោត  Ram​ ចំនួន 4 អាចដាក់ បានដល់ 64GB ជាប្រភេទ Ram DDR4 ។

 pic 1

 អ្វីដែលអស្ចារ្យ នោះ គឺ Motherboard នេះ គឺ មានការលេច ឡើង ដោយភ្លើងពណ៌ RGB ម​ក​ជាមួយ  យ៉ាងស្រស់ស្អាត ទៀតផង ដែលការរចនានេះ ធ្វើឡើង  អោយ មានភាពឡូយឆាយ នៅ​ក្នុង Case របស់យើង ផងដែរ។ រីឯ មុខងារ រន្ធដោត ផ្សេងៗ នោះគឺមាន គ្រប់ទាំង អស់ ដូចទូទៅនឹង Motherboard ស៊េរីផ្សេងៗ ផងដែរ ដូចជា 4x DDR4 DIMM, 3x PCIE x16, 3x PCIE x1, 8x SATA 6Gb/s, 1x M.2 PCIE, 10x USB 3.0, 4x USB 2.0, និង 3x USB 3.1 ដែលមាន រន្ធ PCIe 3.0 គឺមានល្បឿន លឿនបន្ថែម ដល់ទៅ x8 ល្បឿនឡើង។ Motherboard នេះរចនាឡើងមាន ភាពរឹមាំងនឹង មានដែក កាត់បន្ថយកម្តៅ អោយ SSD M.2 យើងបាន ទៀតផង។

pic 2 pic 3

និយាយ រួមទៅ នេះ ជា Motherboard រចនាឡើងមានភាព រឹងមាននិងខ្លាំង ផងដែរ ដែលអាចដាក់ក្រាហ្វិច កាតធំៗ បាន មិនងាយ រលង់ រឺបាក់ឡើយ ជាពិសេសនោះ គឺសម្រាប់អ្នក ដែលចង់បានដាក់នូវ CPU ប្រភេទ AMD នោះ។ សម្រាប់តម្លៃ វិញគឺ Asus បានចេញលក់ហើយ ក្នុងតម្លៃ 349 ដុល្លារឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 8:43 AM, 23 July
  • ប្រភព: WCCF Tech
  • Tag: កុំព្យូទ័រ