ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    មួយ​ឈុត​របស់ Razer មួយ​នេះ ធ្វើឲ្យ Gamer លង់​ស្នេហ៍!

មួយ​ឈុត​របស់ Razer មួយ​នេះ ធ្វើឲ្យ Gamer លង់​ស្នេហ៍!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Razer ល្បីល្បាញខ្លាំង​នៅ​ក្នុងវិស្ស័យ​កុំព្យូទ័រ​ទាំង​កុំព្យូទ័រ និង​ផ្នែក​រឹងផ្សេងៗ​ទៀត​ជា​ច្រើន ដែល​កំពុង​ធ្វើ​ចរាចរណ៍​ពាស​ពេញពិភពលោក ដោយក្នុងនោះរួមមានប្រទេសកម្ពុជាយើងផងដែរ។ ជាក់ស្ដែង ដើម្បី​អបអរ​ទៅ​ដល់ហ្គេមទើបនឹងចេញគឺ Destiny វគ្គ 2 នោះ ក្រុមហ៊ុន Razer បានសហការណ៍គ្នា​ជាមួយ​នឹង​ក្រុមបង្កើតហ្គេម Destiny ដោយបង្កើតបានជាឈុបហ្គេម 1 set តែម្ដង ដែលត្រៀមនឹងចេញលក់​ឆាប់ៗ​ខាងមុខនេះឯង។

1

Final 1000x150 copy

Razer មួយ Set ថ្មីបង្កើតឡើងយ៉ាងពិសេសបំផុតសម្រាប់អ្នកលេងហ្គេម Destiny វគ្គ 2 ទាំងអស់ ដែល​ជាហ្គេមល្បីមួយក្នុងចំនោមហ្គេមល្បីៗជាច្រើនផ្សេងទៀតនៅអាមេរិក និងអឺរ៉ុប។ មួយឈុតថ្មីនេះរួមមានដូចជា៖

  • កាសស្ដាប់ត្រជៀក Destiny 2 Razer Mono’War Tournament Edition
  • Keyboard ជាប្រភេទ Destiny 2 Razer Ornata Chroma
  • Mouse ជាប្រភេទ Destiny 2 Razer DeathAdder Elite
  • Mouse Pad ជាប្រភេទ Destiny 2 Razer Goliathus

មួយឈុតមាន 3 គ្រឿងផ្គុំចូលគ្នានេះ ត្រូវបានរចនាបែប សខ្មៅ និងមានភ្លើងចេញមកក្រៅ ពិសេស​ក្ដារ​ចុច​មានភ្លើងប្រភេទ RGB ដែលអាចឲ្យយើងផ្លាស់ប្ដូរតាមចិត្តចង់ ថែមទាំងមានទ្រនាប់​ជួយ​ដល់​កដៃ​ផង​ដែរ (Wrist Rest) ដែលសុទ្ធសឹងជា Peripherals ប្រើប្រាស់ឌុយ USB ដើម្បីដំណើរការ តែសម្រាប់​កាស​ជាប្រភេទ Mono’War Tournament Edition វិញនៅមិនទាន់ដឹងច្បាស់ថាវានឹងប្រើឌុយ USB និងរន្ធដោតកាស 3.5mm ឬប្រើប្រាស់ Bluetooth នៅឡើយទេ។ ចំនែក MousePad ត្រូវបានបង្កើត​ឡើង​យ៉ាង​ពិសេសដោយ Razer អះអាងថា ធ្វើឲ្យ Mouse របស់អ្នកលេងហ្គេម​ទាំងអ​ស់​ដំណើរការ​បាន​ស្រួល និងត្រឹមត្រូវបំផុតមិនថាម៉ាកណានោះទេ។

2 3 4

យ៉ាងណាក៏ដោយ Razer នៅមិនទាន់ប្រកាសចេញលក់មួយឈុតនេះនៅឡើយទេ តែប្រហែលអាច​នឹង​ចេញ​នាចុងឆ្នាំ 2017 នេះឯង ដែលរំពឹងទុកថាអ្នកលេងហ្គេម Destiny ក៏ដូចជាអ្នកលេងហ្គេម​ដទៃផ្សេង​ទៀត​នឹង​ទិញមួយឈុតនេះមកប្រើ ជាមួយនឹងតម្លៃគួរសម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:31 AM, 22 July
  • ប្រភព: Razer
  • Tag: កុំព្យូទ័រ