ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​ម៉ាក Hyundai Kona ស៊េរី 2018 មាន​រូប​រាង​កាន់​តែ​ទាក់ទាញ

រថយន្ត​ម៉ាក Hyundai Kona ស៊េរី 2018 មាន​រូប​រាង​កាន់​តែ​ទាក់ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Hyundai មានភាពជោគជ័យខ្លាំង ជាមួយនឹងរថយន្ត ប្រភេទ SUV ហើយនាពេលថ្មីៗនេះ ខ្លួនទើបតែបញ្ចេញ រថយន្តស៊េរីថ្មី មួយរបស់ខ្លួន ម៉ូឌែល Kona ស៊េរី 2018 ជារថយន្ត គ្រួសារខ្នាតតូច ដែលត្រៀមនឹង វាយលុកទីផ្សារ សហរដ្ឋអាមេរិច នាត្រីមាស ទីមួយឆ្នាំ 2018 ខាងមុននេះ។

cover

Final 1000x150 copy

រថយន្ត Kona នេះមានរចនាបថស្រស់ស្អាត ទាក់ទាញ មិនចាញ់រថយន្តស៊េរី ខ្ពស់ប៉ុន្មានទេ ទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ផ្នែកខាងមុខ របស់រថយន្ត មានបំពាក់ចង្កៀង LED មួយខ្សែ រាងទ្រវែងស្រួច នៅផ្នែកខាងលើ សងខាង ដែលមើលទៅ កាចគួរសម ហើយមកក្រោម នេះបន្តិច មានភ្លើងហ្វា ដែលអាច បញ្ចាំងបានឆ្ងាយ រីឯសន្ទះ ខាងមុខវិញ មានរាងស្រដៀងនឹង រថយន្តស្ព័រ ស៊េរីទំនើបអញ្ចឹង។ ផ្នែកខាងក្រោយមាន ភ្លើងស្តុប ពណ៍ក្រហមរាង ទ្រវែងដូចខាងមុខ ប៉ុន្តែរាងធំជាង និងចាំង បានច្បាស់ល្អ។ ផ្នែកខាងក្នុង រថយន្តនេះ មានកៅអី ពីរជួរប៉ុណ្ណោះ ដែលអាចផ្ទុក ចំណុះមនុស្ស បានចំនួន 5 នាក់។

2 3 4

រថយន្ត Kona មានកម្លាំងម៉ាស៊ីន 2 ជំរើសគឺ 2.0-liter 4 ស៊ីឡាំង ជាមួយនឹងកម្លាំង 147 សេះ និងមួយទៀតមាន ម៉ាស៊ីនកម្លាំង 175 សេះ ប្រភេទ  turbocharged 1.6-liter ដែល Hyundai បំពាក់កម្លាំងម៉ាស៊ីននេះ លើ Kona ដើម្បីយកឈ្នះ លើកម្លាំងម៉ាស៊ីន របស់រថយន្តប្រភេទ Compact ដែលជា គូប្រជែង របស់ខ្លួនដូចជា Honda HR-VToyota C-HRMazda CX-3 ជាដើម។ ម្យ៉ាងទៀត រថយន្តនេះធន់នឹង ស្ថានភាពផ្លូវបានល្អ មិនថាផ្លូវឡើងទួល, បត់បែន, ឬរលាក់ទេ បើទោះបីជាវា រាងទាបក៏ ពិតមែន។

5 6 7

ទោះបីជា Hyundai មិនសូវជាមានភាពពេញនិយម នៅទីផ្សារ អឺរ៉ុប ក៏ពិតមែន ប៉ុន្តែគេបានលក់ អស់ជាង 200,000 គ្រឿង សម្រាប់ទីផ្សារ អាមេរិច គិតត្រឹម 3 ឆ្នាំមុន។ នេះបញ្ជាក់ ឱ្យឃើញថា រថយន្ត Hyundai Kona និងម៉ូឌែល ផ្សេងៗទៀត របស់ Hyundai នឹងមានសង្ឃឹមច្រើន ដើម្បីលក់ ក្នុងទីផ្សារ អាមេរិច នាពេល ខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:45 PM, 21 July
  • ប្រភព: Auto Week
  • Tag: យានយន្ត