ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កាស Beats ស៊េរី Balmain Collection ចេញ​ថ្មី ជាមួយ​នឹង​តួ​ស្រី​ស្អាត!

កាស Beats ស៊េរី Balmain Collection ចេញ​ថ្មី ជាមួយ​នឹង​តួ​ស្រី​ស្អាត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុបុ្បន្នកាស​មាន​ច្រើន​ម៉ាក និង​ច្រើន​ប្រភេទ​ទៅ​តាម​សមត្ថភាព និង​ទម្រង់​របស់​វា ហើយ​អ្នក​ប្រើប្រាស់​ក៏​មាន​ច្រើនលើសលុប ព្រោះ​នរណា​ក៏​ចូលចិត្តស្ដាប់តន្ត្រី ឬពត៌មាន មើលវីដេអូដោយប្រើកាសដែរ ព្រោះ​វា​ឮច្បាស់ ថែមទាំងមានគុណភាពសម្លេងពិរោះទៅតាមម៉ាក និងតម្លៃរបស់វា។ ក្នុងនោះម៉ាក Beats របស់ Apple គឺជាកាសកំពូលមួយក្នុងលោក ដែលឈរនៅក្នុងតារាងកំពូលៗនៃកាសថ្លៃៗ ហើយអ្វីដែល​ពិសេស​នោះគឺ Beats បានចេញថ្មីនូវកាសស្ដាប់ត្រជៀកថ្មីមួយផ្សេងទៀត ដែលត្រូវបានបង្កើតឡើង​យ៉ាង​យកចិត្តទុកដាក់បំផុត ព្រោះវាគឺជាកាសពពួក Collection ថ្មី ដែលពិបាកនឹងរកទិញ​នៅក្នុង​ទីផ្សារ។

1

Final 1000x150 copy

កាស Beats នោះមានឈ្មោះថា Balmain Collection មានពណ៌ទឹកមាស និងមានរូបរាងរចនាបទបែប Classic ទាក់ទាញ ពិតជាសាកសមសម្រាប់មនុស្សសម័យថ្មី។ Balmain Collection ថ្មីនេះ គឺជាកិច្ច​សហការណ៍​រវាង Beats និងក្រុមហ៊ុនឌីហ្សាញរបស់ប្រទេសបារាំងឈ្មោះថា Balmain ដែលបានកែច្នៃ​ផលិត​កាសនេះឡើយ ដែលប្រើប្រាស់ផ្នែករឹងរបស់កាស Beats Studio (មានឈ្មោះហៅថ្មីថា Safari) និង Beats Powerbeats 3 Wireless (មានឈ្មោះហៅថ្មីថា Khaki)។ អ្វីដែលពិសេសជាងគេនោះគឺថា កាសនេះត្រូវបានសហការណ៍យ៉ាងស្អិលរមួតជាមួយនឹងតារាវ័យក្មេង សាច់ខ្ចី មុខទាក់ទាញនាង Kylie Jenner ក្នុងការថត Promote កាសនេះទៀតផង មើលទៅឡូយមិនធម្មតា ដោយគោលបំណង​ធំ​បង្ហាញ​អំពី​ជីវិតស៊ីវីល័យ និងដើម្បីតម្លើងតម្លៃនៃកាសទាំង 2 ប្រភេទនេះ។

2 3 4

គួរបញ្ជាក់ផងដែរថា កាសទាំងពីរនេះមានតែពណ៌ទឹកមាសប៉ុណ្ណោះសម្រាប់ជ្រើសរើស ដោយវានឹង​ត្រៀម​​ចេញលក់តែនៅក្នុងគេហទំព័ររបស់ Balmain និងគេហទំព័ររបស់ Apple ប៉ុណ្ណោះជាមួយនឹងតម្លៃ​ដល់ទៅ 249$ សម្រាប់ Khaki និងលោតដល់ 599$ សម្រាប់ Safari។

អញ្ចឹងតើកាសទាំងពីរនេះមានអ្វីប្លែកខុសពី Beats Studio និង Beats PowerBeats 3 Wireless? គឹ​ខុសគ្នា​ត្រង់ពណ៌ទឹកមាស និងគុណភាពផលិតបន្តិចបន្តួចតែប៉ុណ្ណោះ សម្រាប់គុណភាពសម្លេង និង​កម្លាំង​​ថាមពលថ្មគឺដូចគ្នាទាំងអស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 4:14 PM, 20 July
  • ប្រភព: SlashGear
  • Tag: Accessories