ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Mouse Gaming របស់ Asus ថ្មី DPI ខ្ពស់ មានភ្លើង RGB ទៀតផង

Mouse Gaming របស់ Asus ថ្មី DPI ខ្ពស់ មានភ្លើង RGB ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Asus គឺក្រុមហ៊ុន ដ៏ល្បី​មួយ​ក្នុង ផ្នែក វិស័យ​កុំព្យូទ័រ ដោយ​ក្រុម​ហ៊ុន​មួយនេះ​បា​ន​វិវត្ត ខ្លួន ធំ​សម្បើមណាស់មានតាំងពី គ្រឿងគ្រៅ Hardware របស់កុំព្យូទ័រ  និងមិនថា កុំព្យួទ័រយួរដៃ លេងហ្គេម ឌីហ្សាញ រឺ ផ្នែកសំភារៈក៏ដោយ ក៏ខ្លួននៅតែអភិវឌ្ឈ កាន់តែច្រើនទៅៗផងដែរ។

cover

Final 1000x150 copy

ក្រុមហ៊ុន នេះនៅតែចេញមិនឈប់ មិនឈរទៀតផង ដោយ​សម័យនេះគឺជាការពេញនិយម នៅសំភារៈ Gaming នោះ​ក្រុមហ៊ុន Asus ក៏ទើបតែចេញ mouse gaming ថ្មីសម្រាប់​អ្នកចូលចិត្ត​លេងហ្គេម​មួយ​ទៀត​ហើយ។ វាមានឈ្មោះជាផ្លូវការថា​ Pugio Gaming Mouse​ មានរាងតូចស្រាលទំងន់ ត្រឹមតែ 30 ក្រាម សម្រាប់ល្បឿន Tracking របស់វាវិញនោះ គឺ 150 IPS ឯណោះ មិនត្រឹមតែប៉ុណ្ណោះ  Mouse នេះ​មាន DPI ខ្ពស់ទៀតផងដល់ទៅ 7200 DPI។ DPI ខ្ពស់ បែបនេះគឺស្រួលណាក្នុងការលេង ហ្គេម ជាមួយនឹងកម្រិតបង្ហាញរូបភាព ធំៗ ដូចជា 2K ឡើងទៅនោះ អូស ធ្វើចលណា Mouse ឆាប់ដល់​និង​អាច​ទំលាក់ យឺតលឿនតាមចំណង់ចំណូលចិត្តរបស់យើង។ ជាងនេះទៅទៀតនោះ វា​ជាប្រភេទ Optical Mouse សេនស័រ ផងដែរ ដែលធ្វើអោយយើងប្រើប្រាស់ យូរមិនងាយឆាប់ ខូចដូចភ្នែក Laser នោះ​ឡើយ។ លក្ខណៈពិសេស របស់ mouse នេះវិញនោះគឺ វាមានមុខងារអាចផ្លាស់ប្ដូរភ្លើងពណ៌បានគ្រប់​ពណ៌​ទៀត​ផង  តាមការចង់បានដោយប្រើប្រាស់ កម្មវិធី Aura Sync ជំនួយនោះ ។

pic 1 pic 2

ដូច្នេះប្រសិនបើ កុំព្យូទ័រយើង មាន Mainboard Asus ក្រាហ្វិចកាត Asus និងក្ដារចុច មាន មុខងារ Asus Sync ទៀតកាន់តែប្រសើរ វាកាន់តែឡូយជាមួយនឹងភ្លើងពណ៌ Sync អោយត្រូវគ្នាធ្វើអោយការ Setup យើង ស្រស់ស្អាតម្យ៉ាងដែរ។ Pugio Gaming Mouse នេះគឺ Mouse ស្រាលងាយស្រួលកាន់ លេងហ្គេម មានមុខងារ ល្អៗ ច្រើន គ្រាន់តែតម្លៃអាចនឹងថ្លៃ បន្តិចនៅពេល ថ្ងៃ Asus ប្រកាស​ចេញ​លក់​នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:23 PM, 20 July
  • ប្រភព: techpowerup
  • Tag: Accessories