ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    មួយធុង​របស់ កុំព្យូទ័រ Razer ស៊េរីថ្មី​មួយ​នេះ ធំ រូប​រាង​កាច គ្រឿង​គ្រៅ​ដាក់​សុទ្ធតែ​កប់ៗ

មួយធុង​របស់ កុំព្យូទ័រ Razer ស៊េរីថ្មី​មួយ​នេះ ធំ រូប​រាង​កាច គ្រឿង​គ្រៅ​ដាក់​សុទ្ធតែ​កប់ៗ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Razer គឺជា ក្រុមហ៊ុន មួយ ល្បីល្បាញ​​ផ្នែក​វិស័យ ផលិត​​ឧបករណ៍​​កុំព្យូទ័រ ដូចជា Mouse កាស Speaker និង Keyboard ជា​ដើម។ ដែល​ក្រុមហ៊ុន នេះបង្កើតឡើង សុទ្ធតែ ឧបករណ៍ សម្រាប់​កុំព្យូទ័រ និង​ជំនួយ​ក្នុង​ការ​លេង​ហ្គេម ជាពិសេសនោះ មានកុំព្យូទ័រយួរដៃ Gaming ទៀតផង មិនត្រឹម​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន មួយនេះតែងតែ ចេញនូវការ ឌីហ្សាញ ថ្មីៗសម្រាប់ផលិត ផលិតផលទាំងនោះ អោយ​មាន​ភាពជា លក្ខណៈសម្រាប់ Gamer ស្អាតៗ ថែមទៀតផង។

cover

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗ នេះខ្លួនក៏ទើបតែ បានចាប់ដៃគូ ជាមួយនឹង ក្រុមហ៊ុន Maingear ផលិតនូវ​ធុង​កុំព្យូទ័រ ​និង build កុំព្យូទ័រ ថ្មីអោយខ្លួនទៀតផង ដែលវាមានឈ្មោះជាផ្លូវការថា R2 Razer Edition Gaming desktop។ ការចេញមួយធុង កុំព្យូទ័រ នេះមើលទៅគួរអោយញាក់សាច់មែនទែន គឺផលិតឡើង មានរូបរាងធំ និង កាច ជាងនេះទៅទៀតនោះ វាធ្វើការរចនា ឡើង លក្ខណៈ Master Race ដោយនៅ​ក្នុង​ធុងតាមរូបនេះមើលទៅ ងាយស្រួលប្រើប្រាស់គ្រឿងគ្រៅដាក់ចូលបានច្រើន មិនថា មាន​ក្រាហ្វិច​កាត 2 ក៏ដោយ ។

pic 1 pic 2 pic 3

ក្នុងមួយធុង R2 នេះ បានបំពាក់ ឡើងជាមួយ​នឹងភ្លើង LED ពណ៌ បៃតង នៅខាងក្នុង ​និង ខាងក្រោម ទៀត​ផង។ បន្ថែមទៀតនោះវាមាន ការអមមកជាមួយនឹងគ្រឿងគ្រៅកំពូលៗ ពិសេសៗ​ជាច្រើន​ដោយ​វា​ភ្ជាប់​ឡើងមកជាមួយនឹង HDD 10TB​ និងលាយជាមួយ​ SSD  ស៊េរីចុងក្រោយលឿនបំផុតផងដែរ ​ម្យ៉ា​ង​វិញទៀតនោះ វាបានបំពាក់ទៅដោយបំពង់ ទឹកត្រជាក់ ពណ៌បៃតង យ៉ាងស្រស់ស្អាត។ វាក៏បានបំពាក់ Ram ទំហំ 32GB រួចជាស្រេច ផងដែរ គ្រាន់តែ  CPU និង ក្រាហ្វិចកាតនោះ គឺថា ទាល់តែនៅ​ពេល​ទិញ ទើបយើងអាចរើសបានតាមតម្លៃ​របស់វា ដូចជា CPU ណា Core i7 និង Core i9 រឺក៏ពពួក CPU AMD Ryzen ស៊េរីចុងក្រោយគេបង្អស់ នោះទេ។

pic 4 pic 5

សម្រាប់ក្រាហ្វិចកាតអោយជ្រើសរើសក៏អញ្ចឹងដែរ គឺបានតែ GTX 1080 ឡើង និង Amd ស៊េរី​ចុង​ក្រោយ​​គេបង្អស់នោះទេ។ វាបានដាក់អោយ កម្ម៉ង់ទិញហើយតម្លៃ ចាប់ពី 1000 ដុល្លារឡើងទៅ តាម គ្រឿងគ្រៅដែលយើងរើស នៅក្នុងវិបសាយ maingear.com។ និយាយរួមទៅ កុំព្យូទ័រដែល Razer បាន​ធ្វើការសហការជាមួយ និង Maingear R2 នេះគឺផលិតឡើងជាពពួក កុំព្យូទ័រ​ 4K Master Race តែម្ដង ថ្វីត្បិតតែវាថ្លៃ​មែនតែ ខ្លាំង មានការ Build ពីវិស្វករ ក្រុមហ៊ុន ត្រឹមត្រូវ តាមស្ដង់តា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:14 PM, 19 July
  • ប្រភព: Maingear
  • Tag: កុំព្យូទ័រ