ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ដំណឹងល្អ! CPU Intel ជំនាន់ទី 8 អាច​ប្រើ LGA 1151 ដដែល មាន​គ្រាប់ Core ច្រើន​ជាង​មុន ហើយ​កាន់​តែ​លឿន!

ដំណឹងល្អ! CPU Intel ជំនាន់ទី 8 អាច​ប្រើ LGA 1151 ដដែល មាន​គ្រាប់ Core ច្រើន​ជាង​មុន ហើយ​កាន់​តែ​លឿន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជាដំណឹងល្អ ហើយកាន់​តែ​ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្តដេញ​ស៊េរី CPU ពីមួយជំនាន់​ទៅ​មួយ​ជំនាន់ ព្រោះ​ថាពត៌មាន​បឋម​ជុំវិញ​ការ​មក​ដល់​នូវពពួកឈីប CPU ជំនាន់ទី 8 របស់ Intel បានមក​ដល់​ហើយ។ យោងតាមពត៌មាន​ដែល​បាន​ចេញផ្សាយក្នុងគេហទំព័រ Tech4Gamers បានប្រាប់ឲ្យដឹងថា CPU ជំនាន់​ចុងក្រោយគេទី 8 នឹងត្រៀមមកដល់ប៉ុន្មានខែខាងមុខនេះឯង រង់ចាំតែថ្ងៃ Intel ប្រកា​ស​ចេញ​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។

1

Final 1000x150 copy

ជុំវិញការមកដល់នូវជំនាន់ទី 8 នេះត្រូវបានពត៌មានទំលាយឲ្យដឹងថា Intel ឆ្នាំនេះមិនបានធ្វើការ​ផ្លាស់ប្ដូរ​ទំហំ​ឈីប CPU របស់ខ្លួនឡើយ គឺថាវានឹងតែប្រើប្រាស់ Socket ពពួក LGA 1151 ដដែល មានន័យថា Motherboard សម្រាប់ប្រើប្រាស់ជាមួយនឹង CPU ជំនាន់ទី 6 និងទី 7 (Skylake និង Kabylake) គឺ​អាច​ប្រើប្រាស់ឈីបជំនាន់ទី 8 ដែលអាចនឹងមានឈ្មោះថា Coffee Lake នេះបាន។ ដូច្នេះសម្រាប់​ប្រិយមិត្តកំពុងប្រើប្រាស់ Motherboard មិនថាម៉ាក ឬម៉ូឌែលណានោះទេ ឲ្យតែប្រើប្រាស់ Socket 1151 ទាំងអស់គឺអាចនឹងប្រើជាមួយនឹង CPU ជំនាន់ទី 8 បានទាំងអស់ដែលរួមមានដូចជា៖

  • Intel Pentium
  • Intel Core i3
  • Intel Core i5
  • Intel Core i7

មិនដូចឆ្នាំរាល់ដងឡើយ Intel មិនអាចបើកដៃឲ្យ AMD ទាញយកអតិថិជនពីខ្លួនទៀតនោះទេ​ជាមួយនឹង​ឈីប Ryzen ដោយមូលហេតុមាន Core និង Thread ច្រើន។ ដូចនេះប្រភពព័ត៌មានបន្ថែមទៀតថា Intel បាន​បន្ថែម Core ចំនួន 2 ផ្សេងទៀតសម្រាប់ CPU ខ្លួន គឺថារាល់ CPU ស៊េរី Core i5 និង i7 ពពួក Entry-level ធុនមធ្យមនឹងមាន Core ដល់ទៅ 6 គ្រាប់ និង 12 Threads មិនមែន 4 គ្រាប់ និង 4 Threads ទៀតនោះទេ។

2

គួរបន្ថែមផងដែរថា CPU ដែលនឹងចេញមុនដំបូងគេសម្រាប់ជំនាន់ទី 8 ក្នុងត្រកូល i រួមមានដូចជា Core i5-8600/8600K និង Core i7-8700/8700K ជាដើម ដែលមិនអាច និងអាចធ្វើការ Overclock បានដូច​ជំនាន់​មុនៗដែរ ខុសត្រង់តែវាមាន Core ច្រើនជាងមុន 2 និងមានល្បឿនរត់ប្រសើរជាងមុនប៉ុណ្ណោះទាំង​ស៊េរី Core i5 និង i7 (ពិតជាគួរឲ្យចាប់អារម្មណ៍) ធ្វើឲ្យវាដំណើរការបានលឿនជាងជំនាន់ 7 ចាប់ពី 20-30% ជាងឯណោះ តែក៏ស៊ីភ្លើងជាងមុនបន្តិចបន្តួចដែរ។ ដូច្នេះនេះគឺជាដំណឹងល្អសម្រាប់ Gamer, Designer, Video Editor ក៏ដូចជាអ្នកមានតម្រូវការកម្លាំងម៉ាស៊ីនសម្រាប់ធ្វើការងារធ្ងន់ៗ ដោយអ្នក​ពុំចាំ​បាច់​ផ្លាស់ប្ដូរ Motherboard នោះទេ បើសិនជា Motherboard របស់អ្នកកប់ស៊េរី ឬនៅប្រើប្រាស់​បាន​នៅ​ឡើយ។

3

Cambo Report សូមបញ្ជាក់ថា Core i5 ជំនាន់ទី 8 ឆ្នាំនេះនឹងមាន 4 ជម្រើសសម្រាប់ជ្រើសរើសគឺ Core i5-8400/8500/8600 និងចុងក្រោយគេ 8600K ដែលអាចធ្វើការ Overclock បាន ចំនែក Core i7 មិនទាន់ច្បាស់នៅឡើយទេ រីឯ CPU ស៊ីភ្លើងទិញកន្ទុយ U ក៏នឹងត្រៀមចេញដូចគ្នា​សម្រាប់​ប្រើប្រាស់​នៅ​លើ​កុំព្យូទ័រយួរដៃ ដែលវាមាន Core ដល់ទៅ 6 គ្រាប់ដូច CPU ប្រើជាមួយ Desktop អញ្ចឹងដែរ។ ពត៌មានបន្ថែមយើងនឹងចេញផ្សាយជាបន្តបន្ទាប់ទៀតជាមួយនៅពេលដំណឹងជុំវិញឈីប CPU ឈ្មោះ​ថ្មី​ហៅ​ថា Coffee Lake (បឹងកាហ្វេរ) មួយនេះចេញនាពេលក្រោយ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por​
  • 2:44 PM, 19 July
  • ប្រភព: Tech4gamers
  • Tag: Accessories