ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Huawei Band 2 និង Band 2 Pro ចេញ​ជា​ផ្លូវ​ការ​និង​មាន​បច្ចេក​វិទ្យា​វាស់​អុកស៊ីសែន!

Huawei Band 2 និង Band 2 Pro ចេញ​ជា​ផ្លូវ​ការ​និង​មាន​បច្ចេក​វិទ្យា​វាស់​អុកស៊ីសែន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនល្បី Huawei ទើបប្រកាសបង្ហាញនូវខ្សែដៃឆ្លាតវៃ ឬខ្សែដៃសុខភាព ម៉ូឌែល Huawei Band 2 និង Huawei Band 2 Pro ។ ចំពោះខ្សែដៃទាំង 2 នេះ មានរូបរាងស្រដៀងគ្នា ដោយបំពាក់មក ជាមួយមុខងារ សំខាន់ៗដូចជា វាស់ចង្វាក់បេះដូង, វាស់ចម្ងាយ, វាស់ល្បឿន និងទីតាំង។

cover

Final 1000x150 copy

មុខងារអស្ចារ្យថ្មីមួយទៀតគឺ VO2 Max ដែលអាចវាស់ដឹង ពីកម្រិតនៃរាងកាយ របស់អ្នក ប្រើប្រាស់ស្រូបខ្យល់ អុកស៊ីសែនបាន ប៉ុន្មានភាគរយ ដើម្បីជៀសវាង អ្នកប្រើប្រាស់ ពីការ ថប់ខ្យល់ជាដើម។ មុខងារសំខាន់មួយ ទៀតនៅលើ Huawei Band 2 Pro គឺតាមដាន ដំណេករបស់អ្នក ប្រើប្រាស់ និងតាមដានការ ដកដង្ហើមរបស់អ្នក ប្រើប្រាស់ ដូចនេះវា ជាអ្នកតាមដាន មួយដែលអាច ការពារអ្នកពី ហានិភ័យ ផ្សេងៗបាន។

2017-07-18_174056 2017-07-18_174130 s1-huawei-band2-product

ខ្សែដៃទាំង 2 នេះ មានបំពាក់មកជាមួយកម្មវិធីបង្រៀន ហាត់ប្រាណ ដើម្បីឲ្យអ្នកប្រើប្រាស់ កាន់តែស្រលាញ់ និងពេញចិត្ត ទៅលើវា។ គួរឲ្យសោកស្តាយ ចំពោះតម្លៃ និងថ្ងៃដាក់លក់ នៅមិនទាន់បញ្ជាក់ នៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:17 AM, 19 July
  • ប្រភព: Phone Arena
  • Tag: នាឡិកាវៃឆ្លាត