ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Spider-Man ស៊េរី​ថ្មី​ចេញ​បាន 1 សប្តាហ៍​ធ្លាក់​ដល់​លេខ 2 បាត់​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

Spider-Man ស៊េរី​ថ្មី​ចេញ​បាន 1 សប្តាហ៍​ធ្លាក់​ដល់​លេខ 2 បាត់​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត War for the Planet of the Apes ជាប្រភេទរឿង វិទ្យាសាស្រ្តឌិត រៀបរាប់ដល់ដំណាក់ កាលសង្គ្រាម ដ៏ព្រៃផ្សៃ រវាងពពួកសត្វស្វា ឥតកន្ទុយ ច្បាំងតតាំង ជាមួយក្រុមទាហាន ដើម្បីបញ្ឈប់ពួក មនុស្សសំលាប់ពពួក សត្វស្វាទាំងនោះ និងដណ្តើម ទឹកដី ហើយនេះ ជាវគ្គទី 3 ផងដែរ។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Spider-Man: Homecoming ជាប្រភេទរឿង Spider-Man ដែលមានតួអង្គ ថ្មីសម្តែង និងមានការ ប្រាស្រ័យទាក់ទងគ្នា ជាមួយ Iron Man ផងដែរ ដូចនេះធ្វើឲ្យខ្សែ ភាពយន្តកាន់តែ ទាក់ទាញ។ សាច់រឿង លើកនេះរៀបរាប់ពី ជីវិតរបស់ Peter Parker ដែលជា Spider-Man រស់នៅដោយ លាក់ប្រវត្តិពិត និងព្យាយាម ជួយមនុស្សម្នា ដែលជួបឧបវគ្គ ហេតុផ្សេងៗ ក្នុងតំបន់ របស់គាត់ តែបែរ ជាជនខិលខូច ចង់កម្ទេចគេចោល ទៅវិញ។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់ លេខ 3 គឺខ្សែភាពយន្ត Despicable Me 3​ ជាប្រភេទរឿង គំនូរជីវចល ដែលរៀបរាប់ ពីការត្រលប់មក របស់ Gru បន្ទាប់ពីគេគ្រប់គ្នា គិតថាគាត់បានស្លាប់ បាត់ទៅហើយ ដោយការត្រលប់ មកវិញនេះ Gru បានទៅស្វែងរក បងប្អូនភ្លោះ របស់គេ ដែលដាច់ ទំនាក់ទំនងគ្នា ជាយូរណាស់ មកហើយ និងរួមដៃគ្នា សងសឹកតួចិត្ត អាក្រក់ម្នាក់ទៀត។ 

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបានច្រើនគេ នាសប្តាហ៍នេះ ៖

  1. War for the Planet of the Apes

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 56 លានដុល្លារ និងសរុប 56 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

WAR FOR THE PLANET OF THE APES

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 45 លានដុល្លារ និងសរុប 208 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Despicable Me 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 18 លានដុល្លារ និងសរុប 187 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Baby Driver

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 73 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The Big Sick

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 16 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Wonder Woman

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 380 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Wish Upon

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 5 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Cars 3

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 140 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Transformers: The Last Knight

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 2 លានដុល្លារ និងសរុប 124 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Left to right: Optimus Prime and Bumblebee in TRANSFORMERS: THE LAST KNIGHT, from Paramount Pictures.

  1. The House

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 1 លានដុល្លារ និងសរុប 23 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ War for the Planet of the Apes ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាន នៅតាមរោង ភាពយន្តដែល នៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:29 AM, 18 July
  • ប្រភព: IMDB
  • Tag: ភាពយន្ត