ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មើលវីដេអូ​នេះ​ហើយ ទើប​ដឹង​ថា S8 និង S8+ ថត​មិន​ចាញ់​កាមេរ៉ា​អាជីព ប៉ុន្មាន​ទេ

មើលវីដេអូ​នេះ​ហើយ ទើប​ដឹង​ថា S8 និង S8+ ថត​មិន​ចាញ់​កាមេរ៉ា​អាជីព ប៉ុន្មាន​ទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung Galaxy S8 និង S8+ ជាកំពូល​ស្មាត​ហ្វូន មាន​កាមេរ៉ា​ល្អ​ប្រសើរ​មួយ ដោយ​វា​ធ្វើ​ការ​បាន​ល្អ​ស្ទើរ​គ្រប់​កាលៈ​ទេសៈ មិន​ថាអ្នកចង់ថតប្លង់បែបណាទេ វាផលិតគុណភាពរបស់រូបភាព និង វីដេអូ​បាន​យ៉ាង​ល្អ។

gallery

Final 1000x150 copy

Galaxy S8 និង S8+ មាន កាមេរ៉ាខាងក្រោយ៖

  • ប្រភេទ Dual Pixel ទំហំ 12MP AF
  • មានស៊េនស័រទំហំ 1/2.55″
  • ភិចសែលទំហំ 1.4µm
  • FOV: 77
  • Aperture 1.7F
  • ព្រមទាំងមុខងារទប់រំញ័រ OIS និង PDAF (phase-detect auto focus) ផងដែរ។

Galaxy S8/S8+ ថតរូបភាពបានទំហំ 4032 x 3024 ភិចសែល វាពិតជាថតរូបភាពបានលេញធ្លោ ជាមួយ​នឹងសាច់ Detail ម៉ត់ល្អ បំបាត់​គ្រាប់ Noise មកទាបបំផុត ហើយថែមទាំងមាន​ពណ៌​ស្រស់​ស្អាត​​ បែបធម្មជាតិ​ទៀតផង មិនថាកន្លែងមានពន្លឺគ្រប់គ្រាន់ ឬ ពន្លឺទាបទេ។

ខាងក្រោមនេះជាកម្រងរូបភាពដែលថតចេញពី S8/S8+ (មិនមែន File ដើម)

gallery (1) gallery (2) gallery (3) gallery (4) gallery (5) gallery (6) gallery (7) gallery (8)

ចំណែក វីដេអូវិញ វាមានសមត្ថភាពថតបានដល់៖

  • 4K ល្បឿន 30 frame ក្នុង 1 វិនាទី
  • Full HD 1080p ល្បឿន 30 frame ឬ 60 frame ក្នុង 1 វិនាទី
  • Slow Motion 720p  ល្បឿន 240 frame ក្នុង 1 វិនាទី

ព្រមទាំងមាន VDIS (Video Digital Image Stabilization) សម្រាប់ជួយទប់រំញ័ររូបភាពពេលថតវីដេអូ ទៀតផង។ ហើយសម្រាប់ការថតវីដេអូ 4K វិញ Samsung ក៏បានបង្ហោះវីដេអូបែប Adventure មួយនៅ​ក្នុង​គេហទំព័រ និង YouTube របស់ខ្លួន ដែលមើលទៅពិតជាអស្ចារ្យណាស់ ជាមួយនឹងសាច់ វីដេអូ ម៉ត់ច្បាស់, សំឡេងច្បាស់, ពណ៌ស្រស់ស្អាត បែបធម្មជាតិ, ព្រមទាំងទប់រំញ័រវីដេអូបានយ៉ាងល្អ។

សរុបសេចក្តីមក កាមេរ៉ារបស់ Samsung Galaxy S8/S8+ ជាកាមេរ៉ាដ៏ល្អមួយ ដែលអាចថតបានល្អ ទាំងការថតរូបភាព និង វីដេអូ បើទោះបីជា វាមិននៅលំដាប់កំពូលមែន តែវាជាកាមេរ៉ាដែលទទួល​បាន​ការ​កោតសរសើរច្រើនពីសំណាក់អ្នកប្រើប្រាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:49 PM, 17 July
  • ប្រភព: Samsung
  • Tag: ទូរស័ព្ទ