ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន​មួយ​នេះ​តម្លៃ​តែ​ជាង100 ដុល្លារ មានអេក្រង់​​លាត​ស្ទើរ​តែ​គ្មាន​គែម និង Ram 4GB ទៀត​ផង

ស្មាតហ្វូន​មួយ​នេះ​តម្លៃ​តែ​ជាង100 ដុល្លារ មានអេក្រង់​​លាត​ស្ទើរ​តែ​គ្មាន​គែម និង Ram 4GB ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានដែលជាអ្នកគាំទ្រ​ស្មាត​ហ្វូន Xiaomi ច្បាស់​ជា​ស្គាល់​ហើយ​នូវ Mi Max នោះ​ វាគឺជា​ស្មាតហ្វូន​ដំបូង​គេ ដែលផលិត ចេញមក មានអេក្រង់លាតស្ទើរតែគ្មានគែមទៅហើយ។ ហើយថ្មីៗនេះផងដែរ​មាន​ក្រុមហ៊ុន​​មួយ​ឈ្មោះថា Bluboo ដែលបានចេញ នូវ ស្មាតហ្វូនស្រដៀងទៅនឹង Mi Max ​ដែរ និង​មាន​តម្លៃ​​ថោកទៀតផង។

cover

Final 1000x150 copy

ស្មាតហ្វូនមួយនេះមានឈ្មោះថា Bluboo S1 ដែលយើងអាចហៅជាផ្លូវការថា S1។ វាមានអេក្រង់ទំហំ 5.5 អ៊ីញ កម្រិតបង្ហាញរូបភាព 1920 X 1080 ភិចសែល ស្រោបដោយកញ្ចក់ការពារ Gorilla Glass 4។ សម្រាប់កម្លាំងម៉ាស៊ីនវិញនោះ វាមិនមានអ្វីខ្លាំងនោះឡើយ គឺ ធម្មតា​តែម្ដង​ ដោយវាបានអមមក​ជាមួយ​នឹង បន្ទះឈីប  MediaTek Helio P25 មាន 8 Core អាចរត់បាន 2.50GHz បន្ថែមទៀតនោះ​វាបានភ្ជាប់​មក​ជាមួយ​នឹងក្រាហ្វិច Mali-T880 MP2 អាចលេងហ្គេមបានច្រើនត្រឹមកម្រិតមធ្យមប៉ុណ្ណោះ ថ្វីត្បិតតែ​កម្លាំង​ម៉ាស៊ីន​វាខ្សោយបន្តិចមែន ក៏ប៉ុន្តែវាមានរ៉េមទំហំ​ 4GB ឯណោះ និងមានទំហំផ្ទុកទិន្នន័យ  64GB ទៀតផង។ បើនិយាយពីកាមេរ៉ាវិញនោះ វាក៏មានកាមេរ៉ាភ្លោះផងដែរ ដោយមួយគ្រាប់ទំហំ 13 មេហ្គា​ភិចសែល និងមួយគ្រាប់​ទៀត 3 មេហ្គាភិចសែលនៅខាងក្រោយ។ វាអាចដាក់ស៊ីមបាន​ 2 ជាប្រភេទ​ 4LTE ទៀត​ផង មិន​មានថ្មទំហំ 3500 mAh ផងដែរ ​គឺធំប្រើប្រាស់បានពេញមួយថ្ងៃតែម្ដង​។

pic 1

បើនិយាយពីតម្លៃវិញនោះគឺវាមានតម្លៃត្រឹមតែ​ 160 ដុល្លារ​ប៉ុណ្ណោះ មានពីរពណ៌អោយ​ជ្រើសរើស​គឺពណ៌​ខ្មៅ​ និងពណ៌ ស។ សរុបសេចក្ដីមកនេះគឺជាស្មាតហ្វូនធុនមធ្យម ប៉ុន្តែការរចនា  រូបរាងនៃការផលិតមកគឺ​ហាក់​បី​ដូចជាស្មាតហ្វូនមានតម្លៃថ្លៃអញ្ចឹង តែ​មិនមែនជាកំពូលស្មាតហ្វូនអ្វីឡើយ។ ​វាអាចត្រឹមប្រើប្រាស់​ទូទៅធម្មតា​បាន ហើយក៏អាចពិចារណាបានសម្រាប់អ្នកដែលចង់បាន​នូវស្មាតហ្វូន មើលទៅទំនើប ​អេក្រង់​លាត​ស្ទើរតែគ្មានគែម និង កាមេរ៉ាភ្លោះហើយមានតម្លៃសមរម្យនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:35 PM, 17 July
  • ប្រភព: Tech4gamers
  • Tag: ទូរស័ព្ទ