ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Call of Duty សង្គ្រាម​លោក​លើក​ទី 2 វគ្គ Zombie ត្រៀម​ចេញ​ហើយ! បាញ់​កប់ហ្មង!

Call of Duty សង្គ្រាម​លោក​លើក​ទី 2 វគ្គ Zombie ត្រៀម​ចេញ​ហើយ! បាញ់​កប់ហ្មង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើប្រិយមិត្តជាអ្នកតាមដានព័ត៌មានហ្គេម ប្រាកដជាបានដឹងរួចមកហើយ ថាក្រុមហ៊ុន Activision ដែលល្បីល្បាញ ខាងផលិតហ្គេម បាញ់ប្រហារ Call of Duty នោះ​នឹងត្រៀម បញ្ចេញហ្គេមវគ្គថ្មី មួយផ្សេងទៀត សម្រាប់ចុងឆ្នាំ 2017 នេះ​ ដោយវាគឺជាហ្គេម វិលត្រឡប់ទៅ សម័យកាល ដ៏ស៊ីសាច់ហុតឈាម ​មួយលើ ភពផែនដី ជាសង្គ្រាមលោក លើកទី 2 ដែលមនុស្សទូទាំង សកលលោក ធ្លាប់បានដឹង ហើយ បានចារក្នុង ប្រវត្តិសាស្ត្រ ពិភពលោក។

1cover

Final 1000x150 copy

ជុំវិញការវិលត្រឡប់ក្រោយដូចហ្គេម Battlefield 1 របស់ EA នោះដែរ Activision ក៏នឹងពាំនាំនូវ ចំនីចក្ខុ ថ្មីមួយផ្សេងទៀត ដូចកាលពី ប៉ុន្មានឆ្នាំមុន ដែលប្រិយមិត្ត មួយចំនួនអាចនឹង ធ្លាប់បានលេង រួចមកហើយ គឺវគ្គបាញ់ខ្មោច Zombies ដោយលើកនេះ វគ្គបាញ់ខ្មោច Zombie ថ្មីនឹងត្រៀមបើក ឲ្យលេងផងដែរ ជាមួយនឹងចំនងជើង ថ្មីហៅថា “Army of the Dead” ជាការវិញត្រឡប់ក្រោយ ក្នុងវគ្គសង្គ្រាម លោកលើកទី 2។ នេះគឺជាដំណឹង ដំបូងរបស់ វគ្គថ្មីនេះ ហើយយើងក៏ នៅមិនទាន់ ទទួលបានដំណឹង ច្បាស់ថា តើវគ្គថ្មីនេះ នឹងមានចំនុច លេចធ្លោត្រង់ណា ខ្លះនោះទេ ទាំងរបៀបលេង និងក្រាហ្វិច ជាដើម គ្រាន់តែដឹងថា ក្រុមការងារ ផលិតហ្គេម កំពុងដុតដៃដុតជើង ផលិតវគ្គនេះចេញ មកហើយ។

2

អញ្ចឹងសម្រាប់អ្នកចូលចិត្តលេងហ្គេមបាញ់ខ្មោច វគ្គថ្មីនេះអាច នឹងធ្វើឲ្យអ្នក បះសក់ក៏ថាបាន ហើយវាអាចជា ប្រភេទហ្គេមត្រៀម ចេញបន្ទាប់ពី CoD WWII ចេញរួច ដែល Activision ធ្វើវាជា ប្រភេទ DLC ក៏បានថា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:11 PM, 17 July
  • ប្រភព: Slash Gear
  • Tag: កម្មវិធី & ហ្គេម