ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សូម្បី​តែ Nintendo Switch ក៏​មាន​ហ្គេម​កីឡា​កាស WWE 2K18 លេងដែរ

សូម្បី​តែ Nintendo Switch ក៏​មាន​ហ្គេម​កីឡា​កាស WWE 2K18 លេងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានដែលជាប្រិយមិត្ត កីឡាកាស ជាច្រើនប្រហែលជា ស្គាល់និង ដឹងហើយ ថា WWE មានហ្គេម កីឡាកាសនោះ ដែលខ្លួននឹង ត្រៀមចេញ ឆាប់ៗនេះហើយ ដែលជាស៊េរីថ្មី ដោយនឹងមាន ការដាក់ អោយ Pre Order សម្រាប់កុំព្យូទ័រ និង Console ផងដែរ នៅថ្ងៃទី 13 ខែតុលា ហើយនឹងចេញ ជាផ្លូវការ នៅថ្ងៃទី 17 ខែតុលា តែម្ដង។

cover

Final 1000x150 copy

អ្វីដែលអស្ចារ្យនោះមិនត្រឹមតែ​ សាច់រឿង និងរបៀបលេង ថ្មីនៅលើហ្គេមនេះ អោយកាន់តែសប្បាយ ហើយមានតួរ Seth Rollin ដែលជាតួរអង្គសំខាន់ នៅវគ្គថ្មីនេះ នោះទេ គឺ WWE 2K18 បានប្រកាសជាផ្លូវការ ថានឹងមានលើ Console ហ្គេម Nintendo Switch ទៀតផង គឺជារឿងថ្មី មួយទៀតហើយ។ ក្នុងនោះ ផងដែរ Seth Rollin ដែលជាតួអង្គ សំខាន់ក្នុង  WWE 2K18 ក៏បានចេញជា វីដេអូបញ្ជាក់តែម្ដង  ថានឹងមានលើ Nintendo Switch តែម្ដង ដូច្នេះហើយ យើងអាចលេងហ្គេម កីឡានកាសនេះ គ្រប់ទីកន្លែង បានយ៉ាង ងាយស្រួល ដូចជាការលេង នៅតាមផ្លូវ ពេលធ្វើដំណើរ រឺកន្លែង ហាត់ប្រាណ ធ្វើដំណើរទៅឆ្ងាយពិបាក ក្នុងការយក Console ធំៗ និងកុំព្យូទ័រ ទៅលេង បាននោះ។

pic 1 pic 2

ដូច្នេះនេះជារឿងអស្ចារ្យ មួយហើយដែលក្រុមហ៊ុន Nintendo Switch មាន WWE 2K18 លេងនោះ វាមានអត្ថប្រយោជន៍ ច្រើនមិនថា លេងនៅក្រៅផ្ទះ បានហើយនោះ ថែមទាំងអាច លេងជា លក្ខណៈពីរនាក់ ទៀតផង។ ដូចដឹងស្រាប់ហើយ ហ្គេមកីឡាកាស អាចលេង ​2 អ្នកបានអញ្ចឹង Nintendo Switch អាចដកដៃ វាជាពីរ លេងប្រកួដគ្នា ពីរនាក់ ក៏បានដែរ។ គ្រាន់តែ យើងមិនទាន់ដឹង ថាសាច់រឿង និងរបៀបលេង នៅ លើ Nintendo Switch នេះ ចេញមកយ៉ាងណា នៅឡើយ នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:06 PM, 17 July
  • ប្រភព: WWE
  • Tag: កម្មវិធី & ហ្គេម