ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត Audi R8 ស៊េរីឆ្នាំ 2015 រចនា​ឡើង​ជាមួយ​រូប​រាង​ដ៏​ទាក់​ទាញ​និង​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ 610 សេះ

រថយន្ត Audi R8 ស៊េរីឆ្នាំ 2015 រចនា​ឡើង​ជាមួយ​រូប​រាង​ដ៏​ទាក់​ទាញ​និង​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ 610 សេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កន្លងមកនេះ យើងទាំងអស់គ្នាបានឃើញការបង្ហាញចេញ​នូវ​រូបភាព​មួយ​ចំនួន​អំពី​រថយន្ត​ស៊េរី Audi R8 ឆ្នាំ 2015 ហើយ ឥឡូវ​នេះ​ស្រាប់​តែ​យើង​ទទួល​បាន​នូវ​ព័ត៌មាន​ជា​ផ្លូវ​ការ​របស់​វា​ហើយ ដែល​មាន​លក្ខណៈ​អស្ចារ្យ​ទាំង​ការ​រចនា​និង​លក្ខណៈ​នៃ​ម៉ាស៊ីន​ក៏​មាន​ កម្លាំង​ខ្លាំងដែរ។

cover

រថយន្ត Audi R8 ស៊េរីឆ្នាំ 2015 ត្រូវបានរចនាឡើង​ដោយ​មាន​ប្រភេទ​ម៉ាស៊ីន FSI Engine ចំណុះ 5.2 លីត្រ មាន​កម្លាំង​ដល់​ទៅ 610 សេះ និង អាច​បើក​បរ​ក្នុង​សន្ទុះ​ប្រែ​ប្រួល​ពី 0 ទៅ 100 គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​ថេរវេលា​ត្រឹម​តែ 3.2 វិនាទី​តែប៉ុណ្ណោះ។

1

រថយន្ត Audi R8 ជារថយន្តស៊េរីក្រោយរចនាឡើង​ដោយ​មាន​កម្លាំង​ម៉ាស៊ីន​ស៊ីឡាំង​ចំនួន 10 មាន​ថាមពល​ខ្លាំង ដោយ​មាន​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​ពី​វិស្វករ​ជំនាញៗ អ្នក​បើក​បរ​ចំណានៗ និង ក្រុម​អ្នក​តម្លើង​ប្រកប​ដោយ​បទ​ពិសោធន៍​ខ្ពស់។ រថយន្ត​ស៊េរី​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន FSI Engine ចំណុះ 5.2 លីត្រ ដែល​មាន​ពីរ​ជម្រើស​សម្រាប់​អ្នក​ប្រើ​ប្រាស់ គឺ​មួយ​មាន​កម្លាំង​ថាមពល 540 សេះ និង​មួយ​ទៀត មាន​កម្លាំង​ខ្លាំង​ដល់​ទៅ 610 សេះ ។

2

រថយន្ត Audi R8 ដែលមានកម្លាំងម៉ាស៊ីន 540 សេះ នេះ មាន​កម្លាំង​រមួល​ដល់​ទៅ 540 ញ៉ូតុន​ម៉ែត្រ អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរមា 323 គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង និង មាន​សន្ទុះ​ប្រែ​ប្រួល​ពី 0 ទៅ 100 គីឡូ​ម៉ែត្រ ក្នុង​ថេរវេលា​ត្រឹម​តែ 3.5 វិនាទី។ ដោយ​ឡែក​សម្រាប់​ម៉ូឌែល​មួយ​ទៀត ដែល​មាន​កម្លាំង​ម៉ាស៊ីន 610 សេះ អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរមា 330 គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​មាន​សន្ទុះ​ល្បឿន​ប្រែ​ប្រួល​ពី 0 ទៅ 100 គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​ថេរវេលា​ត្រឹម​តែ 3.2 វិនាទី​តែប៉ុណ្ណោះ។

3

ជាមួយគ្នានេះដែរ Audi នឹងបញ្ចេញលក់រថយន្តទាំងពីរ​ជម្រើស​នេះ​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ ក្នុង​តម្លៃ 185,000 ដុល្លារ​សម្រាប់​ម៉ូឌែល​មាន​កម្លាំង​ម៉ាស៊ីន 540 សេះ។ រី​ឯ​ម៉ូឌែល​នៃ​ម៉ាស៊ីន 610 សេះ​វិញ គឺ 210,107 ដុល្លារ។

4

 

  • ដោយ: Vongthear
  • 9:42 AM, 12 March
  • ប្រភព: Audi
  • Tag: យានយន្ត