ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Light L16 ចេញ​លក់​ហើយ! កាមេរ៉ា​ប្លែក​ជាង​គេ ដែល​មនុស្ស​ម្នាក់​ៗ​មិន​ធ្លាប់​បាន​ភ្លក្ស​រសជាតិ!

Light L16 ចេញ​លក់​ហើយ! កាមេរ៉ា​ប្លែក​ជាង​គេ ដែល​មនុស្ស​ម្នាក់​ៗ​មិន​ធ្លាប់​បាន​ភ្លក្ស​រសជាតិ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខេមបូរីផត ធ្លាប់បានចេញផ្សាយពត៌មានជុំវិញកាមេរ៉ាចម្លែក ដែលមានឈ្មោះហៅ ថា L16 រួចមកហើយកាល ពីឆ្នាំ 2016 កន្លងទៅ ដោយកាលនោះ កាមេរ៉ានេះកំពុងស្ថិត នៅក្នុងការសិក្សា និងផលិតឡើង របស់ក្រុមហ៊ុន ឈ្មោះថា Light ប៉ុណ្ណោះ ហើយដំណឹងល្អ ក៏បានមកដល់ នៅដើម សប្ដាហ៍នេះ ជាមួយនឹងការ ប្រកាសចេញលក់ ជាផ្លូវការមួយ របស់កាមេរ៉ាដ៏ ចម្លែកអស្ចារ្យ L16 ចូលទៅកាន់ ទីផ្សារអន្តរជាតិ។

១

Final 1000x150 copy

ដូចបានឃើញស្រាប់អញ្ចឹង L16 មានរូបរាងតូច ហើយអ្វីដែលធ្វើ ឲ្យកាមេរ៉ានេះ លេចធ្លោបំផុតនោះ គឺស្ថិតនៅត្រង់ ចំនុចកែវលែន ដ៏ច្រើនរបស់វា នៅផ្ទៃខាងមុខ នោះឯង ដែលកាមេរ៉ាជាច្រើន ម៉ាកផ្សេងទៀតមាន កែវលែនតែ 1 ឬ 2 ប៉ុណ្ណោះ។ L16 គឺជាឈ្មោះហៅ ជាផ្លូវការ ហើយលេខ 16 នោះឯង គឺជាលេខសំគាល់ អំពីចំនួនលែន ដែលវាមានគឺលោត ដល់ទៅ 16 លែន ជាមួយនឹងការ ប្រើប្រាស់ សេនស័រផ្សេងៗ ពីគ្នាសម្រាប់ ការថត និងផលិតរូបភាព មួយសន្លឹកឡើង។ រាល់កែវលែន ទាំង 16 នោះមិនមែន ដំណើរការដូចគ្នា ទាំងអស់នោះទេ មានកែវលែន មួយចំនួន ដើរតួជាមុខងារ បង្កើតនូវជម្រៅ រូបភាព ធ្វើឲ្យ Background ដាច់ស្អាតបានល្អ ដូចកែវលែន ថ្លៃៗផងដែរ ហើយកែវលែន ខ្លះទៀតដើរ តួថតរូប ដើម្បីឲ្យ Detail នៃរូបភាពនីមួយៗ មានគុណភាពខ្ពស់ ជាមួយនឹងសមត្ថភាព ថតបានដល់ ទៅទំហំ 52 មេហ្គាភិចសែល ឯងណោះ ពិតជាឡូយ ហើយចង់សាក មែនទែន។

ខាងក្រោមគឺជារូបភាពថតឡើងដោយ L16៖ (មិនមែន File ដើម)

ដូចប្រិយមិត្តបានឃើញរូបភាពមួយចំនួនខាងលើស្រាប់! វាត្រូវបានថត ឡើងដោយ L16 ប្រិយមិត្តកំពុងអាន អត្ថបទព័ត៌មាននេះ ខ្លះប្រហែលជា កំពុងចាប់ផ្ដើមស្រលាញ់ វាបន្តិចម្ដងៗ ដូចខ្ញុំដែរហើយ! ហើយខ្ញុំពិត ជាចង់បានវាយក មកធ្វើការ Review បង្ហាញលក្ខណៈសម្បត្តិ ខ្លាំងណាស់ ព្រោះអីវាឡូយ ទិញ មួយគ្រឿងយើង អាចថតរូបបាន គ្រប់កាលៈទេសៈ មិនថាថតបែប Portrait ឬ Landscape នោះទេ សូម្បីតែថត នៅពេលយប់ ក៏កាមេរ៉ានេះអាច ផលិតរូបបានស្អាត ផងដែរ អរគុណទៅដល់ សេនស័រ 16 គ្រាប់របស់វា។

11

L16 មានវិមាត្រសរុប 165mm x 84.5mm x 20.05mm វាមានទំហំធំល្មម ស្មើនឹង ស្មាតហ្វូនទំហំ 6 អ៊ីញ ងាយស្រួលយកតាម ខ្លួនជាមួយនឹង ទម្ងន់សរុប 435 ក្រាមប៉ុណ្ណោះ ដែលភ្ជាប់មក ជាមួយនឹងអេក្រង់ កម្រិតបែប Touchscreen បង្ហាញរូបភាព ក្នុងកម្រិត FullHD ទំហំ 5 អ៊ីញ។ វាមានកែវលែន មួយគ្រាប់ៗទំហំ 13 មេហ្គាភិចសែល x 16 អាចឲ្យយើង ធ្វើការ Zoom បានដល់ទៅ 5x ពុំបាត់បង់ គុណភាព ជាមួយនឹងសមត្ថភាព ថតវីដេអូបាន ក្នុងកម្រិត 4K ឯណោះ។

លក្ខណៈសម្បត្តិទូទៅ L16៖

-ប្រើប្រាស់ CPU របស់ Qualcomm លេខ Snapdragon 820

-ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android

-មេម៉ូរីក្នុងម៉ាស៊ីន 128GB អាចបន្ថែមដល់ 256GB

-មានអាវក្រោះការពារទឹក និងធូលី

-កម្រិតពន្លឺ ISO ចាប់ពី 100-3200

-ល្បឿន Shutter Speed ឡើងដល់ 1/8000 និងយឺបំផុត 15 វិនាទី

-ចុចអេក្រង់ដើម្បី Focus ដូចនៅលើស្មាតហ្វូនដែរ

-ភ្ជាប់មកជាមួយមុខងារ GPS, WiFi និង Bluetooth

-កម្លាំងថ្មដល់ទៅ 3900mAh

-ភ្ជាប់មកជាមួយភ្លើង Dual-Tone LED មួយគ្រាប់

-ប្រើប្រាស់ USB C ជាពពួក 3.0

12

L16 នេះត្រូវបានក្រុមហ៊ុន Light ប្រកាសចេញលក់ជាផ្លូវការ ហើយសម្រាប់ អតិថិជន ដែលបាន កម្មង់ទិញ ទុកមុន (Pre-order) កាលពីពេល កន្លងទៅ ក្នុងតម្លៃ 1299$ ហើយបច្ចុប្បន្នតម្លៃ ចេញលក់គឺលោត ដល់ 1699$ ឯណោះ។ ជាក់ស្ដែងនា ពេលបច្ចុប្បន្ន យើងមិនអាចស្វែងរក ទិញវាមកប្រើ នៅតាមបណ្ដា ទីផ្សារអន្តរជាតិធំៗ នៅឡើយទេ ហើយក៏គ្មានលក់ នៅតាមទីផ្សារ អេឡិចត្រូនិច Online ផងដែរ។ ដើម្បីទិញ L16 នេះមកប្រើប្រាស់ បានគឺត្រូវធ្វើការ កម្មង់ទិញតាមរយៈ គេហទំព័រ Light តែម្ដង ទើបបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:25 PM, 17 July
  • ប្រភព: Light
  • Tag: ទូរស័ព្ទ