ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ឡូយ​មែន! LG Q6 មាន​មុខងារ​សំគាល់​មុខ​មនុស្ស​ទៀតផង

ឡូយ​មែន! LG Q6 មាន​មុខងារ​សំគាល់​មុខ​មនុស្ស​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

LG ត្រកូល Q6 មិនទាន់ចេញលក់ជាផ្លូវការទេ ប៉ុន្ដែ LG បានបង្ហោះវីឌីអូ ពាណិជ្ជកម្មផ្លូវការ របស់វា ចំនួន 5 មកហើយ ដើម្បីបង្ហាញពី រូបរាង, អេក្រង់, និងមុខងារ សំខាន់របស់វា។ សម្រាប់វីឌីអូ ចុងក្រោយគេ នេះ LG បានបង្ហាញពី មុខងារពិសេសមួយ ដែលមិនងាយរក បាននៅលើស្មាតហ្វូន ដទៃឡើយ គឺ Face Recognition ដែលវានឹងធ្វើការ ដោះសោរអេក្រង់ Q6 ដោយស្វ័យប្រវត្តិ គ្រាន់តែយកវា មកដាក់ចំ មុខ ប៉ុណ្ណោះ។

cover

Final 1000x150 copy

វាពិតជាឡូយណាស់ ខណៈពេលទូរស័ព្ទធុនមធ្យមបែបនេះ មិនបានបំពាក់មុខងារ សំគាល់ក្រយ៉ៅដៃ ក៏ពិតមែន តែ LG ចេះកែច្នៃ Software របស់ Q6 បំពាក់មុខងារ Face Recognition ជំនួសវិញ បានយ៉ាងល្អ មិនឱ្យចាញ់ចិត្ត Galaxy S8 ទេ។

នៅក្នុងវីឌីអូ ខាងលើនេះបានបង្ហាញអំពី គុណភាពផលិតដ៏ល្អ របស់ Q6 តួរខ្លួនស្រោប ដោយសារធាតុ អាលុយមីញ៉ូម ស៊េរី 7000 ធុននឹងការធ្លាក់ បានយ៉ាងល្អ, មុខងារ Face Recognition នេះ ដែលអាចដោះសោរ ទូស័ព្ទបានភ្លាមៗ គ្រាន់តែយកវា មកដាក់ចំមុខ, កាមេរ៉ាខាងមុខ ថតបានទូលាយ ទំហំមុំ 100 ដឺក្រេ, ហើយអ្វីដែលបង្អួត ខ្លាំងជាងគេនោះ គឺ អេក្រង់ដូច G6 និងកាមេរ៉ាក្រោយ ដែលមានមុខងារ ថត ស្ទើរ តែដូច LG G6 ទៅហើយ។

LG-Q6-Lifestyle-01-840x560

សរុបសេចក្ដីមក LG Q6 ជាទូរស័ព្ទធុនមធ្យមថ្មីរបស់ LG ដែលមិនសូវផ្តោតសំខាន់ ទៅលើកម្លាំង ម៉ាស៊ីនទេ ប៉ុន្តែវាត្រូវបាន រចនារូបរាងដ៏រឹងមាំ, មានមុខងារល្អៗ, ចំណែកអេក្រង់ និងរបៀប ប្រើប្រាស់វិញ គឺ ឡូយដូច LG G6 ទៅហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:24 AM, 17 July
  • ប្រភព: LG
  • Tag: ទូរស័ព្ទ