ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា​ពាណិជ្ជកម្ម LG ត្រកូល Q6 តំបូង បង្អួត​ពី​លក្ខណៈ​សម្បត្តិ​របស់វា

នេះ​ជា​ពាណិជ្ជកម្ម LG ត្រកូល Q6 តំបូង បង្អួត​ពី​លក្ខណៈ​សម្បត្តិ​របស់វា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

LG ចេញស្មាតហ្វូនធុនកណ្ដាលមានការបំពាក់នូវ អេក្រង់ថ្មី លាតស្អាត ដែលមានដូច នៅលើ G6 ដែរ គ្រាន់តែកម្លាំង និងលក្ខណៈសម្បត្តិ មិនខ្លាំងដូច LG G6 ឡើយ។ LG ដែលទើបនឹងចេញជា 3 ស៊េរី នោះគឺ មានឈ្មោះ Q6, Q6a និង Q6 Plus ហើយអ្វីដែលគួរឱ្យចាប់ អារម្មណ៍នោះ គឺទូរស័ព្ទទាំង 3 មានអេក្រង់ ប៉ុនគ្នាតែម្តង, 5.5 អ៊ីញ អាចបង្ហាញភាព ច្បាស់បាន 2160 x 1080 ភិចស៊ែល និង ដង់ស៊ីតេអេក្រង់ 442ppi ព្រមទាំង លក្ខណៈសម្បត្តិ ផ្សេងៗដូចគ្នា ស្ទើរតែ 90% ទៅហើយ។

cover

Final 1000x150 copy

វាក៏មាន មានកំរិតបង្ហាញ Aspect Ratio ថ្មី 18:9 យើងធ្លាប់តែឃើញ មាននៅលើ ស្មាតហ្វូនកំពូល តែប៉ុណ្ណោះ ដូចជា G6, Galaxy S8 និង S8+។ ហើយថ្មីៗនេះ  LG G6 បានបង្ហាញពី លក្ខណៈសម្បត្តិ ដែលនិយាយអំពី អេក្រង់ ពណ៌របស់ LG ត្រកូល Q6 ទាំង អស់ហើយ នៅលើវីដេអូពាណិជ្ជកម្ម មួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានបង្ហាញពី ភាពរឹងមាំស្វិត  ទូរស័ព្ទទាំង 3 ស្រោប ខ្លួនដោយ អាលុយមីញ៉ូម ស៊េរី 7000 និងមាន វ័ន្តជុំវិញជាលោហៈ ដែលវាមានភាព រឹងមាំល្អ ទៀតផង។ ជាងនេះ ទៅទៀតនោះ មានមុខងារ ជាច្រើនដូចជាបន្ថែម ពណ៌នៃការថត អោយស្រស់ ស្អាតនិង​ មុខងារបក់ ដៃហៅថត ជាដើម មើលទៅទំនង ខ្លាំងណាស់។

នេះជាវីដេអូ ដំបូងនៃពាណិជ្ជកម្ម LG Q6 ដែល វីដេអូនេះ ថ្វីត្បិតតែខ្លីមែនតែ ក៏មានការ សង្ខេបមើលទៅអោយ យើងដឹង នៃ គុណសម្បត្តិ របស់ស្មាតហ្វូន ធុនកណ្ដាល នេះ មិនធម្មតា ផងដែរ វាមានភាព ទាំងរឹងមាំ កាមេរ៉ាគួសមនិង អេក្រង់ល្អ ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 8:22 AM, 16 July
  • ប្រភព: LG Mobile Global
  • Tag: ទូរស័ព្ទ