ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Meizu Pro 7 លេច​ចេញ​រូប​រាង​កាន់​តែ​ច្បាស់​ទៅ​ៗ​ហើយ

Meizu Pro 7 លេច​ចេញ​រូប​រាង​កាន់​តែ​ច្បាស់​ទៅ​ៗ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Meizu Pro 7 ជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ 2017 របស់ក្រុមហ៊ុន Meizu ដែលនឹងប្រកាស ចេញនាពេលឆាប់ៗ ខាងមុខនេះ។ បើតាមព័ត៌មាន បែកធ្លាយមួយចំនួន របស់ប្រទេសចិន រូបរាងរបស់វា គឺមាន រចនាបថប្លែក ជាមួយ កាមេរ៉ាក្រោយ 2 គ្រាប់ និង អេក្រង់ទី 2 ផ្នែកខាងក្រោយ របស់វា មើលទៅ ស្រស់ស្អាត ទាក់ទាញ ដែលវានឹងបង្ហាញ អត្តសញ្ញាណ ថ្មីរបស់ Meizu។

cover

Final 1000x150 copy

ជុំវិញព័ត៌មានរបស់ Meizu នេះដែរ មានប្រភពមួយចំនួន បានបង្ហាញអំពី រូបភាព Pro 7 ប្រៀបធៀបគ្នាជាមួយ Pro 7 plus ដែលនេះ បញ្ចាក់ថា Meizu អាចនឹងមាន ម៉ូឌែល Pro 7 Plus មួយទៀត។

gsmarena_001 (2) meizu

ហើយបើតាមព័ត៌មានមួយចំនួនទៀតបានបង្ហើបថា Meizu Pro 7 មានអេក្រង់ 5.2 អ៊ីញ និង Pro 7 Plus មានអេក្រង់ 5.5 អ៊ីញ អាចបង្ហាញភាព ច្បាស់ត្រឹម 1920 x 1080p និងប្រើបន្ទះឈីប ជំនាន់ចុងក្រោយ របស់ MediaTek គឺ Helio X30។ កាមេរ៉ាក្រោយទាំង 2 ទំហំ 12MP ប្រើសេនស័រ របស់ Sony ស៊េរី IMX386 នឹង IMX286 អាចថតរូប បានច្បាស់ ជាមួយនឹង កាមេរ៉ាមុខ 16MP។

Meizu Pro 7 នេះអាចនិងជា ទូរស័ព្ទដំបូងបង្អស់របស់ Meizu ដែលបំពាក់កាមេរ៉ា 2 គ្រាប់ និង អេក្រង់ទី 2 ផ្នែកខាងក្រោយ។ ហើយក៏សុំសរសើរ ដល់ Meizu ដែលមានការច្នៃប្រឌិត ខ្ពស់ក្នុងការបង្កើត អេក្រង់តូច ខាងក្រោយ ដោយវាប្លែក ស្អាត ខុសពីក្រុមហ៊ុន ទូរស័ព្ទដទៃទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:11 AM, 16 July
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ