ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Vivo V5Plus ដែល​មាន​កាមេរ៉ា​មុខ​ភ្លោះ មាន​លក់​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ ជាមួយ​តម្លៃ 399$

Vivo V5Plus ដែល​មាន​កាមេរ៉ា​មុខ​ភ្លោះ មាន​លក់​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ ជាមួយ​តម្លៃ 399$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្វីត្បិតតែ ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានភាពតូចចង្អៀត ក៏ពិតមែនក្តី ក៏ប៉ុន្តែ Vivo នៅតែមានភាព សុទិដ្ឋិនិយម ក្នុងការនាំយក ស្មាតហ្វូនរបស់ខ្លួន មកធ្វើការ ប្រកួតប្រជែង ជាមួយក្រុមហ៊ុន ដទៃទៀត។ ប្រិយមិត្ត ទាំងអស់គ្នា ប្រាកដជាធ្លាប់បាន ឃើញរួចមកហើយ នូវស្មាតហ្វូនម៉ូឌែល ដូចជា Y53, Y55s និង Y5s​ ហើយនៅពេល ថ្មីនេះ ក្រុមហ៊ុនបាន នាំយកម៉ូឌែលថ្មី មួយទៀត មកលក់ នៅលើទីផ្សារ ប្រទេស កម្ពុជាយើងហើយ នោះគឺម៉ូឌែល V5Plus ដែលវាមាន លក្ខណៈសម្បត្តិ កាន់តែប្រសើរ ជាពិសេសនោះ គឺមានតម្លៃអាច ទទួលយកបាន ថែមទៀតផង។

cover

Final 1000x150 copy

ស្មាតហ្វូនពី vivo មួយនេះ គឺផ្តោតសំខាន់ទៅលើ សមត្ថភាពថតរូបភាព Selfie ហេតុដូច្នេះហើយ បានជាក្រុមហ៊ុន បំពាក់កាមេរ៉ាដល់ទៅ ពីរគ្រាប់ឯណោះ នៅផ្នែកខាងមុខ។ មួយគ្រាប់ មានទំហំ 20 មេហ្គាភិចស៊ែល ដែលមាន Aperture f/2.0 និងមួយទៀត មានទំហំ 8 មេហ្គាភិចស៊ែល ដែលមាន Aperture F/2.0។ ទាំងពីរនេះ វាធ្វើការ ជាមួយគ្នា ដើម្បីផ្តិតយក រូបភាព ដែលមានផ្ទៃ ខាងក្រោយ ព្រាល រឺយើងនិយមហៅថា Bokeh ដែលនេះ ពិតជាពិសេស មែនទែន ព្រោះអីជាទូទៅ កាមេរ៉ាប្រភេទនេះ មានប្រើតែនៅលើ កាមេរ៉ាខាង ក្រោយប៉ុណ្ណោះ។ ដោយសារតែ កាមរ៉ាខាងមុខនេះ ប្រើប្រាស់ស៊ិនស័រ របស់ Sony ម៉ូឌែល IMX376 នោះ ហេតុដូច្នេះហើយ រូបភាពដែលផ្តិត ចេញមក គឺមានភាព ច្បាស់ ម៉ត់ និងមានពណ៌ធម្មជាតិ ល្អមែនទែន ដែលយើងនឹង មិនអាចរកឃើញ នៅលើកាមេរ៉ាមុខ របស់ស្មាតហ្វូនដទៃ នោះទេ ហើយកាមេរ៉ានេះ ទៀតសោត ក៏មានភ្ជាប់ មកជាមួយមុខងារ ជំនួយជាច្រើន ទៀតផងដែរ ដូចជាមានភ្លើង Flash Moonlight និងមុខងារ Beauty Mode ជាដើម។

2

ចំពោះកម្លាំងម៉ាស៊ីនវិញនោះ vivo V5Plus ស្ថិតនៅក្នុងលំដាប់ល្អមួយ ហើយបូកផ្សំ ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការណ៍ Funtouch OS 3.0 ទៀតនោះ ស្មាតហ្វូននេះ គឺអាដំណើការ ​បានដោយ រលូនតែម្តង។ ​វាមានរ៉េមទំហំ 4GB អង្គផ្ទុក ទិន្នន័យទំហំ 64GB និងដំណើរការដោយ បន្ទះឈីប Snapdragon 625 64-bit ដែលមាន ស៊ីភីយូប្រាំបីគ្រាប់ អាចរត់ដល់ល្បឿន 2.0Ghz។ ទូរស័ព្ទនេះ អាចប្រើប្រាស់ កម្មវិធីទូទៅបាន ដោយរលូន មិនថាការលេងហ្គេម ដែលមាន ក្រាហ្វិកធំៗនោះទេ ហើយចំពោះថ្មវិញ ក៏អាចប្រើប្រាស់ បានយូរផងដែរ ដោយវា មានទំហំ 3055mAh និងអាចសាកថ្ម បានលឿន ថែមទៀតផង។ លក្ខណៈពិសេស របស់ស្មាតហ្វូននេះ មួយទៀត ដែលអ្នកអាចនឹង ចូលចិត្តនោះ គឺវាមាន បង្កប់ដោយ បន្ទះឈីប Hi-Fi ដែលអាច អោយយើង លេងតន្ត្រីបានពិរោះ ជាងទូរស័ព្ទធម្មតា គឺអាចបាន ដល់កម្រិត 114dB ឯណោះ។

ស្មាតហ្វូនដែលមានកាមេរ៉ាភ្លោះ ខាងមុខដ៏អស្ចារ្យមួយនេះ មានតម្លៃលក់នៅលើទីផ្សារ ប្រទេសយើង ក្នុងតម្លៃ 399$ សហរដ្ឋអាមេរិច ដែលក្រុមហ៊ុន ក៏នឹងធ្វើការ ថែមជូននូវ កាដូផងដែរ ដូចជាកាស ប្ល៊ូធូស និងឆ្នាំងសាក សម្រាប់ប្រើជាមួយ រថយន្ត។ ប្រសិនបើអ្នក ចូលចិត្តថតរូប Selfie នោះ អ្នកអាច ពិចារណាទៅលើ ស្មាតហ្វូនមួយ នេះបាន ព្រោះអីវាបានភ្ជាប់ មកជាមួយ កាមេរ៉ាខាងមុខភ្លោះ ដែលអាចថត រូបភាព បានជាលក្ខណៈ ព្រាលដាច់ស្អាត ប្លែកតែម្តង ហើយវាក៏មាន លក្ខណៈសម្បត្តិល្អ ជាច្រើនទៀត ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 8:04 AM, 16 July
  • ប្រភព: vivo Cambodia
  • Tag: ទូរស័ព្ទ